Chromebook គឺជាកុំព្យូទ័រដែលមានរូបរាងទាក់ទាញ និងអាចប្រើប្រាស់បានការងារជាច្រើនដែលអ្នកប្រើប្រាស់ជាច្រើននឹកស្មានមិនដល់។ មិនថាអ្នកជាអ្នកប្រើប្រាស់តំបូង ឬអ្នកប្រើប្រាស់យូរមកហើយ ពេលនេះយើងនឹងប្រាប់នូវគន្លឹះទាំង ៦ ដែលអ្នកជំនាញចូលចិត្តប្រើប្រាស់នៅលើកុំព្យូទ័រ Chromebook ។
(ក្រុមហ៊ុន MYTEB នាំចូលកុំព្យូទ័រនេះពីសហរដ្ឋអាមេរិច និងតម្លើងសារជាថ្មីសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា។ កុំព្យូទ័រ HP Chromebook 11 នឹងដាក់លក់ក្នុងតម្លៃពិសេសត្រឹមតែ $139 ហើយវាមានការធានារយៈពេលមួយឆ្នាំថែមទៀត។ លោកអ្នកអាចមកទស្សនា និងតេស្តសាកល្បងលើកុំព្យូទ័រ Chromebooks នេះនៅក្រុមហ៊ុនផ្ទាល់តែម្តង! សូមទំនាក់ទំនងទៅកាន់លេខ 015 478811 – 098 398811 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ។ចូលរួមឥឡូវនេះជាមួយក្រុម Chromebook Cambodia នៅលើបណ្តាញសង្គម Facebook ដើម្បីសិក្សា និងទទួលចំណេះដឹងបន្ថែមទៀត (goo.gl/93BG91)។ ទីតាំងក្រុមហ៊ុន៖ ផ្ទះលេខ ១៣ ផ្លូវលេខ ២ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។)
១. ការប្រើប្រាស់ Chrome App Launchers ធ្វើជាម៉ាស៊ីនគិតលេខ
នៅលើកុំព្យូទ័រ Chrome លោកអ្នកអាចធ្វើការគិតលេខបានភ្លាមៗជាមួយនឹងការប្រើប្រាស់នូវ Chrome App Launcher ដើម្បីគណនានូវលេខទាំងនោះ។ វាមានលក្ខណៈពិសេសដូចគ្នាទៅនឹងការប្រើប្រាស់ Google (Search Engine) ដែលអាចធ្វើការគណនាបានលឿន ហើយវាថែមទាំងអាចប្រើប្រាស់គណនានៅក្នុងរង្វង់ក្រចកថែមទៀត។
២. ការប្រើប្រាស់ Chrome App Launcher គឺជាកម្មវិធីសម្រាប់បម្លែងឯកតា
នៅពេលខ្លះអ្នកប្រើប្រាស់មួយចំនួនចង់ធ្វើការវាស់ឯកតាដោយប្រើប្រាស់នូវវិមាត្រផ្សេងៗគ្នាបានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់ App Launcher ។ លោកអ្នកអាចធ្វើការបម្លែងឯកតាពីក្រាមទៅកាន់គីឡូក្រាម ម៉ាយ៍ទៅកាន់គីឡូម៉ែត្រ និងជាច្រើនទៀត។
៣. ការប្រើប្រាស់ Chrome App Launcher ដើម្បីបើកកម្មវិធី Apps ដោយប្រើប្រាស់សំឡេង
Launcher របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រើប្រាស់នូវ Voice Search ដែលអ្នកអាចប្រើប្រាស់បានដើម្បីបញ្ជាឱ្យដំណើរការកម្មវិធីដែលអ្នកបានតម្លើងនៅលើកុំព្យូទ័រដោយគ្រាន់តែនិយាយថា “OK, Google – Wunderlist” នោះកម្មវិធី Wunderlist ដែលអ្នកតម្លើងនៅលើកុំព្យូទ័ររបស់អ្នកនឹងដំណើរការ។
៤. ការចូលទៅកាន់ Tabs នីមួយៗបានលឿន
ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរកាន់តែលឿននៅលើកុំព្យូទ័រ Chromebook នោះ លោកអ្នកអាចប្រើប្រាស់នូវម្រាមដៃចំនួន 3 អូសនៅលើ Trackpad ដើម្បីធ្វើការផ្លាស់ប្តូរទៅកាន់ Tabs ដែលលោកអ្នកកំពុងតែបើកដំណើរការនៅលើ Google Chrome នោះ។
៥. ការដាក់រូបភាព Icons ដែលអ្នកពេញចិត្តនៅលើ Bookmarks Bar
ដើម្បីឱ្យ Chrome Bookmarks Bar របស់អ្នកបង្ហញរូបភាព Icons របស់គេហទំព័រនោះ៖
– ចុច Click ខាងស្តាំនៅលើ Bookmark Bar
– ចុចនៅលើ ‘Edit’
– លុបចោលនូវតួរអក្សរនៅក្នុងប្រអប់ ‘Name’
– ចុចនៅលើប៊ូតុង ‘Save’
៦. ការចុច ‘Delete’
Chrome Keyboards មិនមានភ្ជាប់ជាមួយនឹងគ្រាប់ Key សម្រាប់ចុច ‘Delete’ នោះទេ។ ដើម្បីលុបនូវឯកសារណាមួយ អ្នកគ្រាន់តែអូស Mouse របស់អ្នកដាក់ Click នៅលើឯកសារនោះ ហើយចុចនៅលើគ្រាប់ Alt + Backspace ។