ព័ត៌មាន

ស្មាតហ្វូន Nokia 9 ពណ៌ទឹកខៀវរលោង (Polished Blue) ពិតជាទាក់ទាញបំផុត!

យើងធ្លាប់ឃើញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី Nokia 9 បែកធ្លាយជាច្រើនសន្លឹករួចមកហើយ ពិសេសគឺពណ៌ខៀវរលោង (Polished Blue) ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយប្រភេទ Zeiss ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងអេក្រង់គែមកោងនៅលើកញ្ចក់ OLED ផងដែរ។

image

ស្មាតហ្វូន Nokia 9 អាចនឹងប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB/8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ប្រព័ន្ធ IP68 បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក (Iris Scanner) និងបច្ចេកវិទ្យា Wireless Charging ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា 749 អ៊ឺរ៉ូនៅក្នុងទ្វីបអ៊ឺរ៉ុប ប៉ុន្តែកាលបរិច្ឆេទនៃការដាក់លក់របស់វានៅមិនទាន់ដឹងនៅឡើយទេ៕