ព័ត៌មាន

រូបភាព Renders ថ្មីរបស់ស្មាតហ្វូន Samsung Galaxy A (2018) ប្រើប្រាស់អេក្រង់ Infinity Display

មកទល់ពេលនេះ យើងធ្លាប់មើលនូវលក្ខណៈសម្បត្តិ និងរូបរាងរបស់ស្មាតហ្វូន Galaxy A5 2018 និង Galaxy A7 2018 ដែលភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ 18.5:9 Infinity Display ដែលមើលទៅពិតជាស្រស់ស្អាតបំផុត។ តាមរយការធ្វើតេស្តនៅលើ Benchmark វាប្រើប្រាស់នូវកម្រិតអេក្រង់កម្រិត 1080 x 2220 ភិចសែលថែមទៀត។

image

បើក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូនត្រកូល Galaxy A7 2018 នេះវាភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅពិក្រោមថែមទៀត។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធ Bixby ដែលជាជំនួយការឆ្លាតវៃរបស់ក្រុមហ៊ុន Samsung ។