ព័ត៌មាន

ក្រុមហ៊ុនសាមសុងនៅកម្ពុជាចែករំលែកក្តីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះកុមារ

កម្មវិធី Love and Care គឺជាគំនិតផ្តួចផ្តើមសកម្មភាពស្ម័គ្រចិត្តមួយនៅក្នុងតំបន់និងជាគំនិតផ្តួចផ្តើមមួយស្ថិតនៅក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើននៃក្រុមស្ម័គ្រចិត្តរបស់ក្រុមហ៊ុនសាមសុងសកលសម្រាប់ឆ្នាំ២០១៧

បុគ្គលិករបស់ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជាបានចំណាយពេលដ៏មានតម្លៃពេញមួយថ្ងៃជាមួយនឹងកុមារច្រើនជាង១០០នាក់។

image

image

 សម្រាប់ឆ្នាំទី២នេះ អ្នកស្ម័គ្រចិត្តជាច្រើននាក់មកពីក្រុមហ៊ុន សាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បាននាំគ្នាចូលរួមក្នុងកម្មវិធី “Samsung Love & Care”ដែលជាកម្មវិធី ស្ម័គ្រចិត្តប្រចាំឆ្នាំរបស់បុគ្គលិកសាមសុង។ ស្របជាមួយនឹងការបន្តប្តេជ្ញាចិត្តរបស់សាមសុងដើម្បីបង្កើត ភាពផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ កម្មវិធីនេះបានភ្ជាប់ជាមួយវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ដើម្បីដោះស្រាយគម្លាតនៃការការអប់រំ និងបញ្ហាសង្គមនៅក្នុងទីក្រុងភ្នំពេញនៃប្រទេសម្ពុជា។

 image

image

image

ដោយជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុនសាមសុង កម្មវិធី Samsung Love and Care បានប្រមូលផ្តុំ បុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ឆ្នាំនេះ ពួកគេបាន ជ្រើសរើសធ្វើការជាមួយ មណ្ឌលពន្លឺអនាគតកុមារ ដែលជាអង្គការជួយដល់សិស្ស​ និងកុមារដែលមានបញ្ហាខ្វះខាតប្រឈមជាមួយជីវភាពគ្រួសារ បញ្ហាសុខភាព ឬបញ្ហាផ្សេងទៀត។ 

 image

image

លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជាបានមាន ប្រសាសន៍នៅក្នុងកម្មវិធី Samsung Love and Care នេះថា៖

 image

«នៅក្រុមហ៊ុនសាមសុង យើងតែងតែប្តេជ្ញាចិត្តថា យើងនឹងខិតខំប្រែងប្រែងឲ្យអស់ពីសម្ថភាពក្នុងការបង្កើតសមិទ្ធផលអាជីវកម្ម ជារួមចំណែកជាមួយនឹងសហគមន៍។ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការឆ្លើយតប វិជ្ជមានពីបុគ្គលិកស្ម័គ្រចិត្ត​កាលពីឆ្នាំមុន យើងពិតជារំភើបដែលបានបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្តួចផ្តើមដ៏មានន័យខ្លឹមសារនេះ យើងខ្ញុំមានក្តីរំភើប ដែលបានសហការ ជាមួយមណ្ឌលពន្លឺអនាគតកុមារ ក្នុងឆ្នាំនេះ ។ នៅពេលដែលយើងធ្វើការសម្រាប់ក្រុមហ៊ុន យើងតែងតែសួរខ្លួនឯងនូវមួយសំណួរថា តើការងារ និង ជំនួញរបស់យើងអាចជួយមនុស្សគ្រប់គ្នានៅក្នុងសង្គមតាមវិធីណា? យើងតែងតែសួរខ្លួនឯងនូវ សំណួរនេះ ព្រោះយ៉ាងហោចណាស់ ទូរស័ព្ទដៃក៏ត្រូវបានចាត់ទុកថា ជាឧបករណ៍ដែលអាចឲ្យមនុស្សអាចធ្វើការទំនាក់ទំនងគ្នា។ ប្រសិនបើយើងអាចចំណាយពេលវេលាច្រើនជាងមុនជាមួយមនុស្សដែលមាន សាវតាផ្សេងៗគ្នា មិនថាពួកគេជានរណា មកពីណា យើងជឿជាក់ថា ពួកគេអាចរៀននូវអ្វីដែលថ្មី ហើយស្វែងរកវិធីក្នុងការជួយសហគមន៍ ដើម្បីក្លាយជាសមាហរណកម្មនៅក្នុងសង្គមរបស់យើង។»

  image

image

image

image

ដោយមានការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា មណ្ឌលពន្លឺអនាគតកុមារ បុគ្គលិកស្ម័គ្រចិត្តសាមសុងកម្ពុជាបានរៀបចំសកម្មភាពអប់រំ និងកំសាន្តផ្សេងៗសម្រាប់កុមារ ក្នុងការកសាង ទំនាក់ទំនង និងនាំមកនូវភាពសប្បាយរីករាយដល់ពួកគេ។ ជាមួយនឹងការប្រើប្រាស់កម្មវិធីសិក្សា ក្នុងសាមសុងថេបប្លេត អ្នកស្ម័គ្រចិត្តបានបង្កើនភាពស្និតស្នាលជាមួយកុមារ តាមរយៈការលេងល្បែងអប់រំ បង្កើនចំណេះដឹង ដែលអាចជួយបង្រៀនពួកគេនូវជំនាញគិតលេខ និងអក្ខរកម្ម។ បុគ្គលិក ដែលជាអ្នក ស្ម័គ្រចិត្តរបស់យើងក៏បានបម្រើអាហារថ្ងៃត្រង់ និងចែករំលែកអាហារជាមួយកុមារ ព្រមទាំងជជែកអំពី អ្វីដែលបានកើតទ្បើងថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃអនាគត។

 image

លោក គង់ រតនៈ នាយកប្រតិបត្តិមណ្ឌលពន្លឺអនាគតកុមារ បានមានប្រសាសន៍ថា  «វាពិតជាអស្ចារ្យ ណាស់ ដែលបានឃើញកូនៗរបស់ពួកយើងចាប់អារម្មណ៍នឹងសកម្មភាពដែលក្រុមហ៊ុនសាមសុង បាននាំធ្វើទ្បើងក្នុងថ្ងៃនេះ។ ជាធម្មតាកូនៗរបស់យើងកម្រមានឱកាសប៉ះឧបករណ៍អេទ្បិចត្រូនិក ដូចជា   ថេបប្លេតនេះណាស់។ លើសពីនេះទៅទៀតមានពូមីងមកពីក្រុមហ៊ុនមកជួយបង្ហាត់បង្រៀន និងសួរសុខទុក្ខនាំមកនូវភាពកក់ក្តៅ ព្រមទាំងដិតជាប់ក្នុងការចងចាំដ៏ល្អ នាពេលអនាគតរបស់ពួកគេ។

 image

image

image

ថ្ងៃដែលពោរពេញទៅដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធត្រូវបានបញ្ចប់ ហើយកុមារនិង បុគ្គលិកស្ម័គ្រចិត្តរបស់សាមសុងបានលាគ្នា ជាមួយស្នាមញញឹមដ៏រីករាយដោយបាននិយាយពាក្យថា «ជួបគ្នាម្តងទៀត!»៕