នៅថ្ងៃនេះ ក្រុមហ៊ុន Honor ប្រកាសបង្ហាញថេប្លេតស៊េរីថ្មី WaterPlay ដែលភ្ជាប់ជាមួយនឹងមុខងារការពារការជ្រាបទឹក ប្រព័ន្ធស្តង់ដារ IP67 ដែលអាចលេងនៅក្រោមទឹក 1 ម៉ែត្រនៅក្នុងរយៈពេល30 នាទីដោយគ្មានបញ្ហានោះទេ។ ថេប្លេត Honor WaterPlay នេះប្រើប្រាស់បន្ទះឈីប Kirin 659 រ៉េមទំហំ 3GB/4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB/64GB ថែមទៀត។
ប្លេតនេះមានអេក្រង់ទំហំ 10.1 អ៊ីញ កាមេរ៉ាទំហំ 8MP រន្ធដោត microSD ប្រព័ន្ធស្កេនក្រយ៉ៅដៃ រន្ធដោតកាសស្តាប់ ថាមពលថ្ម 6660 mAh ជាមួយនឹង 18W Fast Charging ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ជាមួយនឹង Huawei EMUI 5.1 ថែមទៀត។
ថេប្លេតនេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 24 ខែតុលាខាងមុខនេះជាមួយនឹងពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកប្រាក់ និងពណ៌មាស។ តម្លៃសម្រាប់ទំហំ 32GB គឺ $303 ហើយតម្លៃសម្រាប់ 64GB គឺ $364 នេះសម្រាប់ប្រភេទមិនមាន LTE ៕