Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ភោធន៍នាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45 ។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងព័ត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយស៊េរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពានិជ្ជកម្មៈ 010 97 35 45/ 010 67 67 67

ស្មាតហ្វូន Huawei Honor 7X ប្រកាសបង្ហាញខ្លួនជាមួយអេក្រង់ 18:9 និងប្រព័ន្ធកាមេរ៉ាភ្លោះ

October 12
10:20 am 2017
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញស្មាតហ្វូន Honor 7X ដែលមានអេក្រង់កម្រិត 18:9 Screen ។ អេក្រង់របស់វាមានទំហំ 5.93 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2160 ភិចសែល និងកញ្ចក់អេក្រង់ 2.5D ។ ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់វាស្ថិតនៅខាងក្រោយ។

image

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 16MP + 2MP និងកាមេរ៉ាខាងមុខទំហំ 8MP ។ ស្មាតហ្វូននេះមានបន្ទះឈីប Kirin 659 Chipset រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB ។ វាក៏មានរន្ធដោតស៊ីម Hybrid SIM និង microSD ផងដែរ។

image

ស្មាតហ្វូននេះបង្ហាញខ្លួនជាមួយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat + EMUI 5.1 ។ ស្មាតហ្វូននេះមានថាមពលថ្ម 3340 mAh និងរន្ធដោត microUSB ។ ស្មាតហ្វូននេះស្រោបពីលោហៈធាតុកម្រាស់ 7.6mm និងទម្ងន់ 165g ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 17 ខែតុលា។ សម្រាប់តម្លៃទំហំ 32GB គឺ $200 សម្រាប់ទំហំ 64GB គឺ $260 និងទំហំ 128GB គឺ $300 ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 1220
Yesterday : 6769
This Month : 161381
Last Month : 206860
Total Visitor : 13018630