ព័ត៌មាន

ការកម្មង់ទិញមុនទូរស័ព្ទ​ Nokia 3310 3G ឥឡូវនេះបង្ហាញខ្លួននៅអ៊ឺរ៉ុប

ទូរស័ព្ទ Nokia 3310 3G ប្រកាសបង្ហាញខ្លួនកាលពីខែមុននេះ ហើយឥឡូវនេះវាចាប់ផ្តើមទទួលយកការកម្មង់ទិញមុនហើយនៅក្នុងទ្វីបអ៊ឺរ៉ុប។ ប្រទេសអាល្លឺម៉ង់គឺជាប្រទេសតំបូងបំផុតដែលទទួលបានការកម្មង់ទិញមុននេះ។ ក្រុមហ៊ុន Retailer Digitalo ដាក់លក់ទូរស័ព្ទនេះនៅក្នុងតម្លៃ 69.90 អ៊ឺរ៉ូ (តម្លៃប្រហែលជា $82)។

image

image

ការចាប់ផ្តើមដឹកជញ្ជូនទូរស័ព្ទនេះគឺចាប់ផ្តើមនៅថ្ងៃទី 30 ខែវិច្ឆិកា ។ ឧបករណ៍នេះនឹងដាក់លក់ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសអូស្រា្តលីផងដែរ៕