ព័ត៌មាន

Samsung Galaxy Note 8 ទទួលបានចំណែកទីផ្សារ 1% នៃ Android Phones ទាំងអស់នៅទីផ្សារសំខាន់ៗ

វាមានរយៈពេល 4 សប្តាហ៍មកហើយដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញវត្តមានរបស់ Galaxy Note 8 ហើយស្មាតហ្វូននេះក៏មានការកើនឡើងខ្ពស់ផងដែរ។ យោងតាម AppBrain ស្មាតហ្វូន Galaxy Note 8 មានចំនួនដល់ទៅ 1% ហើយនៅក្នុងទីផ្សារ Android ទាំងអស់នៃទីផ្សារសំខាន់ៗ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង Galaxy Note 8 មានចំនួនទីផ្សារដល់ទៅ 1.7% និងឈរនៅចំណាត់ថ្នាក់ទី 17 ក្នុងចំណោមស្មាតហ្វូនពេញនិយមបំផុត។

imageimage

image

នៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិច ស្មាតហ្វូននេះមានចំនែកទីផ្សារ 1% ខណៈពេលដាក់លក់មិនទាន់គ្រប់មួយខែផងនោះ។ បើធៀបជាមួយនឹង Galaxy S8 និង​ Galaxy S8+ មានចំនែកទីផ្សារដល់ទៅ 5% ទៅ 6% ក្រោយការដាក់លក់នៅលើទីផ្សារចំនួន 6 ខែ៕