ព័ត៌មាន

Samsung Gear Sport និង​ Gear IconX (2018) ចាប់ផ្តើមទទួលការកម្មង់ទិញមុនរហូតដល់ថ្ងៃទី 27 ខែតុលា

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ប្រកាសបង្ហាញរួចហើយនូវស្មាតហ្វូន Gear Sport និង Gear IconX (2018) រួមជាមួយនឹងនាឡិកា Gear Fit2 Pro កាលពីចុងខែសីហា។ ផលិតផលទាំងបីនេះនៅមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយទេ ប៉ុន្តែឆាប់ៗនេះក្រុមហ៊ុននឹងដាក់លក់ផលិតផលចំនួនពីរ។

image

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េបញ្ជាក់ថា ការកម្មង់ទិញមុនទៅលើ Gear Sport និង Gear IconX (2018) គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 27 ខែតុលានៅក្នុងសហរដ្ឋអាមេរិច។ សម្រាប់នាឡិកា Gear Spot គឺមានតម្លៃ $299.99 ជាមួយនឹងជម្រើសពណ៌ខ្មៅ និងពណ៌ខៀវ។ លោកអ្នកអាចទិញបាននៅលើ Samsung.com និង​ BestBuy.com ៕