ព័ត៌មាន

ក្រុមហ៊ុនផលិតឈីបអង្គចងចាំធំជាងគេលើពិភពលោក បោះទុន ១៨ពាន់លានដុល្លារ ដើម្បីផលិតឈីបបន្ថែមទៀត

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានប្រកាសថា ខ្លួនកំពុងបោះទុន១៨ពាន់លានដុល្លារ សម្រាប់ធ្វើការ   វិនិយោគថ្មី នៅក្នុងការពង្រីកផលិតភាពគ្រឿងឧបករណ៍អេឡិចត្រូនិច នៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកប្រើប្រាស់ដែលធ្លាប់តែស្គាល់ម៉ាកសាមសុងដ៏ល្បី តាមរយៈទូរស័ព្ទដៃ និងទូរទស្សន៍ តាមការពិត ក្រុមហ៊ុនសាមសុង ក៏ជាក្រុមហ៊ុនធំបំផុតខាងផលិតបន្ទះឈីបអង្គចងចាំមួយដែរ។ តាមរយៈទិន្នន័យ ចងក្រងដោយ Bloomberg គ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិចបង្កើនប្រាក់ចំណូលជាងពាក់ កណ្តាលសម្រាប់ក្រុមហ៊ុននៅក្នុងឆ្នាំ២០១៦។ ដូច្នេះការវិនិយោគចុងក្រោយនេះ មានន័យថា ប្រាក់ចំណូលទាំងនោះ នឹងត្រូវបានពង្រីកបន្ថែមទៀត។

image

តាមរយៈការប្រកាសរបស់ក្រុមហ៊ុនមួយដែលធ្វើឡើងកាលពីថ្ងៃអង្គារ ក្រុមហ៊ុនសាមសុងបានប្រកាស ការវិនិយោគរោងចក្រ Pyeongtaek ថ្មីនៅត្រឹមឆ្នាំ ២០២១ ដែលប្រមាណជា ១៣.៥ ពាន់លានដុល្លារ នៃការចំណាយ ហើយគ្រោងនឹងតម្លើងរហូតដល់ ២៦ពាន់លានដុល្លារ។

 image

ការប្រកាសវិនិយោគរបស់ក្រុមហ៊ុនសាមសុងត្រូវបានធ្វើឡើងស្របពេលការចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៃបន្ទះឈីប នៅក្នុងរោងចក្រ Pyeongtaek ។ ការឈានមុខនៅក្នុងវិស័យរថយន្ត ជាមួយការបង្កើត គំនិតថ្មីៗក្នុងសម័យអ៊ីនធឺណែត ត្រូវបានរំពឹងទុកសម្រាប់តម្រូវការនៃគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច នៅឆ្នាំខាងមុខ។

 image 

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនសាមសុងក៏មានគម្រោងក្នុងការបង្កើតរោងចក្រទីពីរនៅក្នុងខេត្តស៊ីអាន ប្រទេសចិន ដែលទីតាំងនោះកំពុងត្រូវបានស្ថិតក្នុងការពិចារណានៅឡើយ។ រោងចក្រទីមួយរបស់ សាមសុង ក្នុងខេត្តស៊ីអានត្រូវបានសាសង់តាំងពីឆ្នាំ ២០១៤ មក ហើយបច្ចុប្បន្នកំពុងស្ថិតក្នុង ប្រតិបត្តិការការងារយ៉ាងពេញទំហឹង។

 image 

ជាមួយនឹងវិនិយោគថ្មីនេះ សាមសុងមានបំណងពង្រឹងបណ្តាញរោងចក្រសកលលោក ក៏ដូចជា អភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានទាំងមូលឲ្យបានឆាប់រហ័សបំផុត។