ព័ត៌មាន

ស្មាតហ្វូន Motorola Moto X4 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 13 ខែវិច្ឆិកាខាងមុខនេះ

កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Moto X4 ដែលនឹងប្រកាសបង្ហាញនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 3 ខែតុលាខាងមុខនេះ។ ប៉ុន្តែរឿងនេះមិនបានកើតឡើងនោះទេ ហើយឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បញ្ជាក់ថា ស្មាតហ្វូននេះនឹងមកដល់ប្រទេសឥណ្ឌានៅខែក្រោយនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបង្ហោះនូវសារនេះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនអំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅថ្ងៃទី 13 ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់កំណត់នៅឡើយទេនៅក្នុងប្រទេសឥណ្ឌា៕