ព័ត៌មាន

ស្មាតហ្វូន Nokia ស៊េរីថ្មីនឹងប្រកាសបង្ហាញខ្លួននៅប្រទេសចិននៅថ្ងៃទី 19 ខែតុលានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា HMD កំណត់នូវកាលបរិច្ឆេទរួចរាល់ហើយក្នុងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីនៅក្នុងប្រទេសចិននៅថ្ងៃទី 19 ខែតុលានេះ។ ខណៈពេលដែលព័ត៌មានរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេនោះ ហាង TMALL Nokia Store ក៏បង្ហាញរូបភាព GIF ភ្ជាប់ជាមួយនឹងមុខងារ Bothie ផងដែរ។

image

image

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍មួយចំនួនបញ្ជាក់ថា នៅថ្ងៃទី 19 ខែតុលានេះក្រុមហ៊ុន HMD នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 7 ដោយសារតែពាក្យថា ‘qi’ គឺសំដៅទៅលើលេខ 7 នោះ៕