ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo F5 ត្រូវគេទម្លាយថាបំពាក់កាមេរ៉ាភ្លោះ Selfie ទំហំ 12MP

ស្មាតហ្វូនស៊េរីថ្មី Oppo F5 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 26 ខែតុលាខាងមុខនេះ។ ពាក់ព័ន្ធជាមួយនឹងកាលបរិច្ឆេទនៃការប្រកាសនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Oppo F5 នឹងបំពាក់នូវអេក្រង់កម្រិត 18:9 FHD+ ដំបូងបំផុត។

image

យើងធ្លាប់បានដឹងរួចមកហើយថា ស្មាតហ្វូននេះនឹងភ្ជាប់ជាមួយអេក្រង់ទំហំ 6 អ៊ីញ រ៉េម 6GB ម៉េមូរីទំហំ 64GB និងបន្ទះឈីប Snapdragon 660 SoC ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយទំហំ 20MP និងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ហើយវាមានថាមពលថ្មដល់ទៅ 4000mAh ថែមទៀត។

image

យើងនៅមិនទាន់ទម្លាយអំពីព័ត៌មានផ្សេងទៀតក្រៅពីប្រភពដែលយើងទទួលបាននោះទេ។ ស្មាតហ្វូនស៊េរីថ្មី Oppo F5 នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ ដូចនេះយើងនឹងបានដឹងអំពីអ្វីគ្រប់យ៉ាងឆាប់ៗនេះ៕