ព័ត៌មាន

ការកម្មង់ទិញមុនស្មាតហ្វូន Samsung Galaxy Note FE ចាប់ផ្តើមនៅថ្ងៃនេះក្នុងប្រទេសម៉ាឡេស៊ី

តហ្វូន Samsung Galaxy Note FE ចាប់ផ្តើមដាក់លក់នៅខាងក្រោប្រទេសកូរ៉េខាងត្បូងហើយ ជាពិសេសស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃទី 25 ខែតុលាខាងមុខនេះ។​ចាប់ពីថ្ងៃនេះទៅ លោកអ្នកអាចកម្មង់ទិញមុនស្មាតហ្វូននេះនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅម៉ាឡេស៊ីរហូតដល់ថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ។

image

ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា 523 អ៊ឺរ៉ូ ហើយការកម្មង់ទិញស្មាតហ្វូននេះនឹងទទួលបានការធានារយៈពេលមួយឆ្នាំ និងការការពារអេក្រង់មួយឆ្នាំផងដែរ។ ស្មាតហ្វូន តហ្វូន Samsung Galaxy Note FE អាចយកបាននៅហាង Samsung Experience Store និងក្រុមហ៊ុនចែកចាយជាច្រើនមុនថ្ងៃទី 31 ខែតុលាខាងមុខនេះ។

តហ្វូន Samsung Galaxy Note FE មានតែមួយពណ៌ប៉ុណ្ណោះសម្រាប់ជ្រើសរើសគឺពណ៌ Black Onyx ។ ស្មាតហ្វូននេះមានចំនួនកំណត់ប៉ុណ្ណោះ ។ កាលពីខែមុននេះ ស្មាតហ្វូននេះលក់ក្នុងចំនួនត្រឹមតែ 400,000 គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង៕