ព័ត៌មាន

ការកម្មង់ទិញមុន Nokia 3310 3G ចាប់ផ្តើមហើយនៅសហរដ្ឋអាមេរិក; Nokia 3 ចាប់ផ្តើមអាប់ឌែតថ្មី

បន្ទាប់ពីការដាក់លក់នៅទ្វីបអ៊ឺរ៉ុបរួចមក ឥឡូវនេះវាចាប់ផ្តើមមានការកម្មង់ទិញមុនទូរស័ព្ទ Nokia 3310 3G នៅក្នុងសហរដ្ឋអាមេរិក។ លោកអ្នកអាចទិញទូរស័ព្ទនេះបាននៅ Best Buy តាមរយៈគេហទំព័ររបស់ខ្លួននៅក្នុងតម្លៃ $60 ហើយវានឹងមាន​ 4 ពណ៌សម្រាប់ជ្រើសរើសគឺ Azure, Charcoal, Warm Red និង​ Yellow ។

image

image

ទូរស័ព្ទនេះប្រើប្រាស់ស៊ីមពីរ ហើយវាក៏អាចរកទិញបាននៅលើ AT&T និង​ T-Mobile ផងដែរ។ ការដឹកជញ្ជូនរបស់ទូរស័ព្ទនេះគឺនៅចុងខែនេះគឺថ្ងៃទី 29 ខែតុលាខាងមុខនេះ។ ក្រៅពីនេះ យើងក៏ទទួលដំណឹងថាទូរស័ព្ទ Nokia 3 ក៏ចាប់ផ្តើមទទួលការអាប់ឌែតផងដែរនៅក្នុងទំហំ 400MB ដោយវាពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពជាច្រើនថែមទៀតផង។​

image