ព័ត៌មាន

ស្មាតហ្វូន OnePlus 5T នឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ 20MP + 20MP រួមជាមួយថាមពលថ្មធំជាងមុន

ក្រោយពេលដែល AnTuTu ទម្លាយនូវពត៌មានរបស់ស្មាតហ្វូន Oppo R11s រួចមក ឥឡូវនេះ AnTuTu ក៏ទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន OnePlus 5T ដែលនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 20MP + 20MP និងការប្រើប្រាស់អេក្រង់ 18:9 Screen ផងដែរ។

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo រ៉េមផ្ទុកទិន្នន័យទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ ស្មាតហ្វូននេះអាចនឹងដាក់លក់នៅក្នុងតម្លៃ $550 ទៅ $650 ។ ថាមពលថ្មរបស់ស្មាតហ្វូននេះមានទំហំ 3450mAh ហើយវានឹងប្រកាសបង្ហាញខ្លួននៅចុងខែវិច្ឆិកា ខណៈពេលដែលស្មាតហ្វូន Oppo R11s នឹងបង្ហាញខ្លួននៅដើមខែវិច្ឆិកាខាងមុខនេះ៕

image