ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងអភិវឌ្ឍទៅលើថេប្លេតបត់បានដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10

ត្រឡប់ទៅកាន់ឆ្នាំ 2009 និង 2010 ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែធ្វើការនៅលើថេប្លេតដែលបត់បានហៅថា Courier ។ នៅទីបំផុត យើងនៅមិនទាន់ឃើញវត្តមានរបស់ថេប្លេតនេះនោះទេ ហើយបច្ចុប្បន្ននេះក្រុមហ៊ុន​Apple កំពុងតែនាំមុខទៅលើទីផ្សារថេប្លេតពិភពលោក។

image

ថេប្លេតនេះមិនមែនជាស្មាតហ្វូននោះទេ ហើយវាអាចកាច់បត់បាន និងដំណើរការបន្ទះឈីប Snapdragon SoC ដែលផលិតចេញពីក្រុមហ៊ុន​Andromeda ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ប្រហែលជាយកនូវលក្ខណៈសម្បត្តិរបស់ Surface មកប្រើប្រាស់នៅលើថេប្លេតថ្មីបត់បាននេះផងដែរ។ នៅលើថេប្លេតនេះនឹងបំពាក់នូវអេក្រង់ចំនួនពីរដែលបត់បញ្ចូលគ្នាបានយ៉ាងស្រស់ស្អាត៕