ព័ត៌មាន

Wow!! បង់រំលោះការប្រាក់0%ទៀតហើយ សម្រាប់អតិថិជនទូរស័ព្ទសាមសុងស៊េរី S និង NOTE

ដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ និងគាំទ្រទូរស័ព្ទដៃសាមសុងស៊េរី S និង NOTE រួមមាន Galaxy NOTE8, Note FE, S8+ និង S8 ជាមួយនឹងការប្រាក់ 0% រយៈពេល 6 ខែ។ ទូរស័ព្ទដៃសាមសុងស៊េរី S និង NOTE គឺជាកំពូលទូរស័ព្ទដៃ ដែលប្រជុំដោយលក្ខណៈពិសេស និងមុខងារល្អៗ ព្រមទាំងភាពច្នៃប្រឌិតនៃការរចនាយ៉ាងល្អឥតខ្ចោះ ដើម្បីផ្តល់នូវ អត្ថប្រយោជន៍ក្នុងការងារ មុខជំនួញ និង ការកម្សាន្តច្រើនឥតដែនកំណត់។

image 

ទូរស័ព្ទដៃសាមសុងជំនាន់ចុងក្រោយនៃត្រកូល S គឺ S8 | S8+ ដែលបានចេញលក់ កាលពីខែ ឧសភាកន្លងទៅ ទទួលបានការពេញនិយមខ្លាំងបំផុត ជាមួយនឹងលក្ខណៈពិសេស នៃការរចនាស្រស់ស្អាត អេក្រង់ធំស្ទើរគ្មានគែម បំពាក់ដោយកាម៉េរ៉ាសមត្ថភាពខ្ពស់ជាដើម

image 

ឯទូរស័ព្ទដៃ NOTE8 ក៏ជាទូរស័ព្ទដៃប្រភេទអេក្រង់ធំស្ទើរគ្មានគែម តែកោងនៅគែមសងខាង។ កាម៉េរ៉ាភ្លោះរបស់ NOTE8 មានសមត្ថភាពខ្ពស់ក្នុងការប្តូរទិសដៅនៃភាពច្បាស់​ រឺស្រអាប់ សូម្បីតែក្រោយ ពេលថតរូបរួច និងលក្ខណៈពិសេសជាច្រើនទៀត

image 

ចំណែកទូរស័ព្ទ Note FE គឺជាប្រភេទទូរស័ព្ទថ្មីមួយដែលផលិតឡើងដើម្បីជាការលើកទឹកចិត្តដល់អ្នកនិយមគាំទ្រទូរស័ព្ទដៃស៊េរី Note ដោយមានលក្ខណះពិសេស ដូចជាបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹងទឹក និងធូលី ទាំងទូរស័ព្ទ និងប៊ិក S Pen ដែលជាប្រព័ន្ធការពារលំដាប់កំពូល និងការកម្សាន្តគ្មានដែនកំណត់។

 image

អតិថិជននឹងត្រូវបង់ប្រាក់ត្រឹមតែ30%មុនប៉ុណ្ណោះ ចំណែកឯ 70% ទៀត នឹងត្រូវបង់រំលោះ ក្នុងរយៈពេល 6 ខែ ជាមួយការប្រាក់ 0% ដែលក្រុមហ៊ុនសាមសុងបាន សហការជាមួយធនាគារឯកទេស អ៊ីអន

 image

ការផ្តល់ជូនពិសេស នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី01 វិច្ឆិកា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០១៧ នៅតាម ហាងទំនើបសាមសុងនិងដេប៉ូចែកចាយចំនួន 62 កន្លែង ទូទាំងខេត្តក្រុង ដែលមានស្លាកសម្គាល់ ឬមានបុគ្គលិក នៃធនាគារឯកទេសអ៊ីអននៅរង់ចាំបម្រើសេវាកម្មបង់រំលោះជូនលោកអ្នក 

ដូច្នេះ សូមប្រញាប់ឡើង! កុំឲ្យឱកាសដ៏ល្អនេះ រំលងផុតទៅឲ្យសោះ!