ព័ត៌មាន

Microsoft Surface Pro ភ្ជាប់ជាមួយ LTE Advanced នឹងបង្ហាញខ្លួនក្នុងខែធ្នូជាមួយនឹងតម្លៃ $1149

ក្រោយពេលប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញា កុំព្យូទ័រស៊េរីថ្មី Surface Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា LTE Advanced នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Future Decoded នៅក្នុងទីក្រុងឡុងដ៏។

image

Surface Pro LTE ភ្ជាប់ជាមួយនឹងម៉ូឌឹម X16 របស់ក្រុមហ៊ុន Qualcomm ហើយវាមានល្បឿនទាញយកដល់ទៅ 450Mbps ។ កុំព្យូទ័រនេះទ្រទ្រង់នូវ LTE Cat.9 ។ កុំព្យូទ័រនេះនឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងខែធ្នូ ហើយវានឹងមានតម្លៃចាប់ផ្តើម $1149 សម្រាប់រ៉េមទំហំ 4GB, Core i5,  និង SSD 128GB ចំនែករ៉េម 8GB និង Core i7,  និង SSD 256GB លក់ក្នុងតម្លៃ $1449 ៕