ព័ត៌មាន

រូបភាព Teaser ថ្មីរបស់ HTC : “បច្ចេកវិទ្យាកាន់តែអសច្ចារ្យច្របាច់បញ្ចូលគ្នា”

ថ្មីៗនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា HTC បញ្ចេញព័ត៌មានជាច្រើនអំពីព្រឹត្តិការណ៍នៃស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HTC ប្រកាសបង្ហាញអំពីកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូនរបស់ខ្លួនជាមួយនឹងពាក្យថា “បច្ចេកវិទ្យាកាន់តែអសច្ចារ្យច្របាច់បញ្ចូលគ្នា” ដែលត្រូវគេដឹងជាជំនាន់បន្ទាប់របស់ HTC U11 ។

image

ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 6 អ៊ីញកម្រិតភាពច្បាស់ 18:9 Display ហើយវាថែមទាំងប្រើប្រាស់នូវមុខងារ Edge Sense របស់ក្រុមហ៊ុន HTC ដែលផ្តល់នូវ Shortcuts ទៅកាន់កម្មវិធី ឬសកម្មភាពផ្សេងៗជាច្រើនទៀត។ ស្មាតហ្វូននេះនឹងប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ ហើយស្មាតហ្វូននេះនឹងប្រើប្រាស់ប៊ូតុងនៅលើអេក្រង់ផងដែរ៕