ព័ត៌មាន

តោះក្រឡេកមើលរូបភាព Screenshots របស់ស្មាតហ្វូន Galaxy S8 ប្រើប្រាស់ Android Oreo

ប្រព័ន្ធប្រតិបត្តិការ Android Oreo ចាប់ផ្តើមដំណើរការហើយនៅលើស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8+ ហើយឆាប់ៗនេះវាប្រហែលជាដំណើរការជាផ្លូវការហើយ។ រូបភាព Screenshots ទាំងនេះត្រូវទម្លាយដោយ thesbros ដែលបង្ហាញអំពីលក្ខណៈសម្បត្តិនៃប្រព័ន្ធប្រតិបត្តិការនេះ។

image

image

Android Oreo នាំយកនូវ App icon សម្រាប់ធ្វើការគ្រប់គ្រងទៅលើ Notifications និងលក្ខណៈពិសេសជាច្រើនទៀត។ នៅទីនេះវាក៏មាន Search Bars នៅក្នុង Settings ផងដែរ។ Thesbros និយាយថា Oreo ដំណើរការរលូនជាង Android 7.0 ហើយវាដំណើរការដូចGalaxy Note 8 និង Google Pixel ដែរ។ យ៉ាងណាមិញ វាគឺជាប្រភេទ Beta Testing នៅឡើយទេ៕