ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងមានរន្ធដោតកាសស្តាប់ Headphone Jack

ស្មាតហ្វូនស៊េរីថ្មី OnePlus 5T នឹងមានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ដូចស្មាតហ្វូនជំនាន់មុនដែរ។ ព័ត៌មាននេះត្រូវបញ្ជាក់តាមរយៈរូបភាព Teaser ចុងក្រោយរបស់ក្រុមហ៊ុនន OnePlus ដែលបញ្ចេញនូវគំរូជាច្រើននៃនៃរន្ធដោតកាសស្តាប់ Headphone Jack ។

image

ក្រុមហ៊ុន OnePlus ទើបតែចាប់ផ្តើមបញ្ចេញនូវរូបភាព Teaser របស់ស្មាតហ្វូន OnePlus 5T ថ្មីៗនេះជាមួយនឹងការឌីស្សាញយ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ 20MP + 20MP និងភ្ជាប់ជាមួយមុខងារ Portrait Mode ថែមទៀត។ ស្មាតហ្វូននេះទំនងជាប្រកាសបង្ហាញខ្លួននៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2017 ខាងមុខនេះ៕

image