ព័ត៌មាន

ក្រុមហ៊ុន HMD បញ្ជាក់ថា ប្រទេសឥណ្ឌានឹងមិនទាន់អាចទទួលស្មាតហ្វូន Nokia 7 ក្នុងពេលឆាប់ៗនេះទេ

ថ្មីៗនេះ​ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global បញ្ជាក់ថា ក្រុមហ៊ុននៅមិនទាន់មានគម្រោងក្នុងការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia 7 នៅក្នុងប្រទេសឥណ្ឌានៅឡើយទេ។ ការបញ្ជាក់នេះគឺធ្វើឡើងដោយផ្ទាល់ពីលោក Pekka Rantala នាយកផ្នែកទីផ្សារ។

image

លោកបញ្ជាក់ថា “ស្មាតហ្វូន Nokia 7 រចនាឡើងសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដូចនេះថ្មីៗនេះយើងនៅមិនទាន់មានគម្រោងក្នុងការនាំស្មាតហ្វូននេះទៅកាន់ប្រទេសឥណ្ឌានោះទេ។” ស្មាតហ្វូនស៊េរីថ្មីនេះសម្ភោធន៍នៅខែមុននេះ ហើយប្រទេសចិនគឺជាទីផ្សារតែមួយគត់ដែលមានស្មាតហ្វូននេះ។ ស្មាតហ្វូននេះដំណើរការបន្ទះឈីប Snapdragon 630 ហើយវាលក់នៅក្នុងតម្លៃប្រហែលជា $377 រហូតដល់តម្លៃ $407 អាស្រ័យទៅលើទំហំម៉ូដែលអ្នកប្រើប្រាស់ជ្រើសរើស៕