ព័ត៌មាន

ចង់ដឹងអំពីលក្ខណៈពិសេសក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone X ! ទស្សនាវីដេអូនេះភ្លាមទៅ!

ថ្មីៗនេះ ទូរស័ព្ទ iPhone X ដាក់លក់ជាផ្លូវការហើយ។ ក្រោយការទន្ទឹងចាំយ៉ាងយូរតាំងពីការប្រកាសបង្ហាញនៅក្នុងខែកញ្ញារួចមក ទូរស័ព្ទតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន​ Apple អាចរកទិញបាននៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោកសម្រាប់ជំហានដំបូងរបស់ក្រុមហ៊ុន Apple ។

image

ដើម្បីអបអរនូវការលក់ជាផ្លូវការរបស់ទូរស័ព្ទ iPhone X នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បញ្ចេញវីដេអូអំពីការប្រើប្រាស់លក្ខណៈពិសេសៗនៅលើ YouTube របស់ខ្លួន។ នៅក្នុងវីដេអូនេះមានរយៈពេល 4 នាទីអំពីការប្រើប្រាស់មុខងារថ្មីដែលខុសប្លែកពីម៉ូដែលជំនាន់មុនៗ។

ក្រោយពីទស្សនាវីដេអូនេះហើយ លោកអ្នកប្រហែលជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ហើយវាមានតម្លៃ $999 ។ លោកអ្នកប្រហែលជាចង់ទិញទូរស័ព្ទនេះហើយក្រោយការទស្សនាវីដេអូនេះចប់នោះ ប៉ុន្តែ iPhone X ប្រហែលជានៅមិនទាន់មានការដាក់លក់នៅ Apple Store ឬក្រុមហ៊ុនចែកចាយផ្លូវការរបស់ក្រុមហ៊ុននៅឡើយទេ។ ប្រសិនបើលោកអ្នកកម្មង់អនឡាញក៏ត្រូវការរង់ចាំប៉ុន្មានសប្តាហ៍ផងដែរ៕