ព័ត៌មាន

តោះ! ទស្សនាវីដេអូដោះមើលគ្រឿងក្នុងរបស់ទូរស័ព្ទ iPhone X!

Apple iPhone X គឺជាទូរស័ព្ទស៊េរីថ្មីដែលអ្នកគាំទ្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែទន្ទឹងរង់ចាំទូរស័ព្ទនេះ។ ឥឡូវនេះ វាបានទៅដល់ដៃរបស់អ្នកប្រើប្រាស់ហើយ។ នៅក្នុងវីដេអូមួយក៏ហែកនូវទូរស័ព្ទ​ iPhone X ដើម្បីមើលគ្រឿងក្នុងរបស់វា។

image

រចនាសម្ព័ន្ធរបស់ទូរស័ព្ទ iPhone X នេះគឺដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Apple បំពាក់នៅលើទូរស័ព្ទជំនាន់មុនៗ។ អេក្រង់របស់ទូរស័ព្ទ iPhone X ភ្ជាប់ទៅកាន់ Board នៅផ្នែកខាងស្តាំដៃរបស់វា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទូរស័ព្ទនេះប្រើប្រាស់ថាមពលថ្មភ្លោះដើម្បីឱ្យកម្រាស់របស់វាស្តើង និងការប្រើប្រាស់សម្រាប់មុខងារដាច់ៗពីគ្នា។

តោះទស្សនាវីដេអូទាំងអស់គ្នា!