ព័ត៌មាន

អ្នកប្រើប្រាស់ស្មាតហ្វូន LG V30 នៅក្នុងប្រទេសកូរ៉េអាចធ្វើការ Preview ទៅលើ Oreo Beta

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន LG V30 នៅក្នុងប្រទេសកូរ៉េខាងត្បូងធ្វើការ Preview ទៅលើប្រព័ន្ធប្រតិបត្តិការ Android 8.0 មុនការដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែធ្នូ។ អ្វីដែលអ្នកត្រូវធ្វើការគឺការចុះឈ្មោះទៅក្នុង​ Quick Help App របស់ក្រុមហ៊ុន LG នោះ LG នឹងផ្ញើរនូវ Firmware សម្រាប់ការអាប់ឌែតទៅកាន់លោកអ្នកនៅក្នុងខែនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងប្រើប្រាស់នូវមតិយោបល់របស់លោកអ្នកដើម្បីពង្រឹងទៅលើ Android 8.0 Firmware នេះ។ ការផ្តល់ជូននេះក៏សម្រាប់ស្មាតហ្វូន LG G5 ដើម្បីធ្វើការ Preview ទៅលើ Android 7.0 Nougat ផងដែរ៕