ព័ត៌មាន

នៅក្នុងរយៈពេលត្រឹមតែ​ 24 ម៉ោង មនុស្សច្រើនជាង 300,000 នាក់ចុះឈ្មោះចាប់អារម្មណ៍ស្មាតហ្វូន Oppo R11s

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី OPPO R11s ដែលគ្រោងនឹងដាក់លក់នៅថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះ។ ប្រទេសចិនគឺជាទីផ្សារដំបូងបំផុតរបស់ក្រុមហ៊ុននេះ។ ការចុះឈ្មោះចាប់អារម្មណ៍ទៅលើស្មាតហ្វូននេះគឺធ្វើឡើងនៅក្នុងរយៈពេលដ៏ខ្លីមួយ ហើយនៅត្រឹមតែរយៈពេលមួយម៉ោងវាមានការចុះឈ្មោះដល់ទៅ 300K ។

image

image

នៅសល់តែរយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ អតិថិជនអាចធ្វើការកម្មង់ទិញមុនស្មាតហ្វូននេះបាន ហើយវាប្រហែលអាចអាចលក់បានដល់ទៅ 1 លានគ្រឿង។ គួរបញ្ជាក់ផងដែរថា ការចុះឈ្មោះចាប់អារម្មណ៍មិនដូចការកម្មង់ទិញមុននោះទេ ព្រោះពួកគេនៅមិនទាន់ចំណាយលុយនៅឡើយទេ។ ស្មាតហ្វូន Oppo R11s អាចនឹងដាក់លក់នៅក្នុងតម្លៃចាប់ផ្តើម $455 ៕