ព័ត៌មាន

ការលក់ស្មាតហ្វូន Samsung Galaxy Note 8 នៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ 1 លានគ្រឿង

ស្មាតហ្វូន Samsung Galaxy Note 8 ដាក់ក់ហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីដាច់ចុងខែកញ្ញាមកម្ល៉េះ។ វាមានរយៈពេលត្រឹមតែជាងមួយខែ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 8 ច្រើនជាង 1 លានគ្រឿងត្រូវអតិថិជនកម្មង់ទិញនៅក្នុងប្រទេសនេះ។

image

នេះគឺពិតជាដំណឹងមួយដ៏ល្អសម្រាប់ក្រុមហ៊ុន ប៉ុន្តែសម្រាប់ស្មាតហ្វូនថ្មីដែលទើបតែដាក់លក់ពិតជាមានតម្រូវការខ្ពស់មែនទែន។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ត្រៀមមួយពណ៌បន្ថែមទៀតសម្រាប់ស្មាតហ្វូន Galaxy Note 8 នោះគឺពណ៌ Maple Gold ។ សម្រាប់ម៉ូដែលពណ៌ថ្មីនេះមានម៉េមូរីទំហំ 64GB ហើយវាមានតម្លៃ $980 ៕