ត្រឡប់ទៅកាន់ខែកញ្ញាវិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទទួលរងនូវបញ្ហារិះគន់មួយគឺដោយសារតែអ្នកប្រើប្រាស់ជាច្រើនជួបជាមួយនឹងបញ្ហាទៅពេលដែលពួកគេបិទចោលនូវមុខងារ Bixby Button នោះដោយសារតែនៅពេលដែលអ្នកបិទមុខងារនេះហើយ វាមិនបានបិទមុខងារនេះនោះទេ។ គ្រាន់តែអ្នកប្រើប្រាស់ធ្វើការបើកអេក្រង់ វានៅតែអាចដំណើរការដដែល។
នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដោះស្រាយទៅលើបញ្ហានេះបានហើយ។ ក្រុមហ៊ុននាំយកនូវការអាប់ឌែតថ្មីទៅលើសេវាកម្ម Bixby Service និង Bixby Apps ។ នៅពេលដែលលោកអ្នកចូលទៅក្នុង Galaxy App Stores នៅលើ Galaxy S8/S8+ ឬ Galaxy Note 8 នោះ អ្នកអាចធ្វើការបិទនូវ Bixby Key បានហើយ៕