ព័ត៌មាន

ស្មាតហ្វូន Nokia 5 ភ្ជាប់ជាមួយរ៉េមទំហំ 3GB ចាប់ផ្តើមដាក់លក់ជាផ្លូវការហើយ!

ស្មាតហ្វូនស៊េរីថ្មី Nokia 5 ប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដានៅឆ្នាំនេះ ហើយវាមានទំហំត្រឹមតែ 2GB RAM តែប៉ុណ្ណោះ។ ឥឡូវនេះ ស្មាតហ្វូននេះប្រើប្រាស់រ៉េមទំហំ 3GB ក៏ប្រកាសបង្ហាញខ្លួនហើយ។ ស្មាតហ្វូននេះមានពណ៌ថ្មី Matte Black និង​ Tempered Blue ដែលដាក់លក់នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមហ៊ុនលក់រាយ Flipkart នឹងចាប់ផ្តើមលក់នៅយប់នេះ។

image

ស្មាតហ្វូននេះមានតម្លៃប្រហែលជា $210 ។ ក្រៅពីការបន្ថែមទៅលើទំហំរ៉េមធំជាងមុននោះ លក្ខណៈសម្បត្តិផ្សេងទៀតនៅរក្សាទុកដដែលដូចជាម៉េមូរីទំហំ 16GB ជាដើម។ ក្រុមហ៊ុន HMD និយាយថា ការលក់ផ្តាច់មុខនៅក្រុមហ៊ុន Flipkart នឹងបញ្ចប់នៅថ្ងៃទី 14 ខែវិច្ឆិកាខាងមុខនេះ។ ដូច្នេះ ក្រុមហ៊ុនលក់រាយជាច្រើនទៀតអាចលក់ស្មាតហ្វូននេះបាន៕

image