ព័ត៌មាន

Samsung Galaxy Note8 (ម៉ូដែលអន្តរជាតិ) នឹងទទួលការអាប់ឌែតក្នុងពេលឆាប់ៗនេះ

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបញ្ចេញនូវប្រព័ន្ធសុវត្ថិភាពសម្រាប់ខែតុលារួចមកទៅលើស្មាតហ្វូន Galaxy Note 8 តំបន់ខ្លះនៅមិនទាន់ទទួលការអាប់ឌែតនៅឡើយទេ។ សម្រាប់ម៉ូដែលដាក់លក់ជាលក្ខណៈអន្តរជាតិនឹងត្រូវធ្វើការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពនៅក្នុងពេលឆាប់ៗនេះ។

image

នៅក្នុងរបាយការណ៍នេះនឹងធ្វើការអាប់ឌែតទៅលើប្រព័ន្ធសុវត្ថិភាពមានលេខកូដ SM-N950F នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។ ការអាប់ឌែតនេះនឹងចាប់ផ្តើមនៅខែវិច្ឆិកានេះ។ សម្រាប់ស្មាតហ្វូន Galaxy Note 8 នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលទទួលការអាប់ឌែតនូវ Patch សម្រាប់ខែវិច្ឆិកា៕