ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បំបែកកំណត់ត្រាថ្មីនៃការនាំចេញស្មាតហ្វូន 70 លានគ្រឿង

យើងធ្លាប់ដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ឈានដល់ការនាំចេញស្មាតហ្វូនដល់ទៅ 10 លានគ្រឿងនៅក្នុងខែតុលានេះ។ ព័ត៌មានមួយទៀតបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi អាចយកឈ្នះទៅលើកំណត់ត្រានៃការនាំចេញស្មាតហ្វូន 71 លានគ្រឿងពីឆ្នាំ 2015 មក។

image

នៅពីមុខអ្នកកាសែតនៅក្នុងការសម្ភោធន៍ហាងថ្មី Mi Home Store នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi និយាយថា ក្រុមហ៊ុននាំចេញស្មាតហ្វូនដល់ទៅ 70 លានគ្រឿងនៅក្នុងរយៈពេល 10 ខែដំបូងនៅក្នុងឆ្នាំ 2017 នេះ។ សម្រាប់ខែវិច្ឆិកា និងខែធ្នូនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi រំពឹងក្នុងការនាំចេញស្មាតហ្វូន 90 លានគ្រឿង។ សម្រាប់គោលដៅនៅក្នុងឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុនមានគោលដៅក្នុងការនាំចេញស្មាតហ្វូន 100 លានគ្រឿង និងក្លាយខ្លួនជាក្រុមហ៊ុនសហគ្រាសធំៗទាំង 500 នៅលើពិភពលោកផងដែរ៕