ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវគេរាយការណ៍ថាកំពុងធ្វើការនៅលើ iPad ភ្ជាប់បច្ចេកវិទ្យា Face ID នៅឆ្នាំ 2018

យោងតាមរបាយការណ៍ពី Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែធ្វើការនៅលើ iPad ស៊េរីថ្មីដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face ID សម្រាប់ឆ្នាំ 2018 ។ របាយការណ៍នេះអះអាងថា iPad ស៊េរីថ្មីនេះនឹងមានទំហំអេក្រង់ដូចគ្នាទៅនឹង iPad Pro 10.5’’ ដោយគ្មានភ្ជាប់ជាមួយនឹង Touch ID នោះទេ ប៉ុន្តែវានឹងប្រើប្រាស់ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face ID ដូចគ្នាទៅនឹង iPhone X ផងដែរ។

image

ការផ្លាស់ប្តូរមានច្រើនដូចជាការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងដែលគ្មានកន្លែងសម្រាប់រក្សាទុកប៊ូតុង Home នោះទេ។ iPad ស៊េរីថ្មីនេះមិនមានភ្ជាប់អេក្រង់ OLED នោះទេ។ iPad ស៊េរីថ្មីនេះត្រូវគេរំពឹងថានឹងដាក់លក់នៅឆ្នាំក្រោយនេះនៅក្នុងពេលណាមួយដូចគ្នាទៅនឹងការប្រកាសវត្តមានរបស់ iPad Pro ៕