ព័ត៌មាន

ការផលិតទ្រង់ទ្រាយធំសម្រាប់ស្មាតហ្វូន Samsung Galaxy S9 នឹងចាប់ផ្តើមនៅខែធ្នូខាងមុខនេះ

ស្មាតហ្វូនស៊េរីថ្មីត្រកូល Samsung Galaxy S9 នឹងប្រកាសបង្ហាញខ្លួននៅដើមខែមករាខាងមុខនេះហើយការលក់នឹងចាប់ផ្តើមនៅខែកុម្ភៈ ។ ព័ត៌មាននេះត្រូវទម្លាយដោយ @IceUniverse បង្ហោះនៅលើបណ្តាញសង្គម Weibo ដែលក្រុមហ៊ុន Samsung នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅខែធ្នូខាងមុខនេះ (ស្មាតហ្វូន Galaxy S8 នឹងបង្ហាញខ្លួននៅខែមីនា ហើយវានឹងដាក់លក់នៅខែមេសា)។

image

image

ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក ខណៈពេលដែលបន្ទះឈីប Exynos 9810 នឹងបំពាក់នៅលើស្មាតហ្វូននេះសម្រាប់ទីផ្សារពិភពលោកជាច្រើនទៀត។ ស្មាតហ្វូន Galaxy S9 នឹងរក្សាទុកទំហំអេក្រង់ដដែល។ យោងតាមការបង្ហោះរបស់ Ice ស្មាតហ្វូន Galaxy S9 នឹងរក្សាទុកនូវរន្ធដោត 3.5mm Headphone Jack ហើយវានឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 ដែរ៕