ព័ត៌មាន

អាព្រិកខាងត្បូងក្លាយជាទីផ្សារទីពិរដែលទទួលបានស្មាតហ្វូន Nokia 2

ថ្មីៗនេះ ស្មាតហ្វូនស៊េរីថ្មី Nokia 2 ចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសរុស្សី ហើយនេះគឺជាទីផ្សារដំបូងបំផុតរបស់ក្រុមហ៊ុន HMD ។ ឥឡូវនេះ ស្មាតហ្វូននេះមកដល់ទ្វីបអាព្រិកខាងត្បូង ហើយវាដាក់លក់ផ្តាច់មុខនៅលើក្រុមហ៊ុន​ Vodacom ។

image

សម្រាប់តម្លៃរបស់ស្មាតហ្វូន Nokia 2 នៅក្នុងប្រទេសនេះគឺ $117 ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូននេះនៅក្នុងប្រទេសរុស្សីគឺ $135 ។ គួរបញ្ជាក់ផងដែរថា នៅក្នុងពេលឆាប់ៗនេះ ស្មាតហ្វូន Nokia 2 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕