ព័ត៌មាន

ចំណុចឆ្លាតវៃទាំង 5 ក្នុងការពិចារណាជ្រើសរើសទូទឹកកកដែលមានបច្ចេកវិទ្យាទំនើប និងការសន្សំសំចៃខ្ពស់បំផុត

បច្ចុប្បន្ន ទូទឹកកកមិនត្រឹមតែជាឧបករណ៍ដើម្បីក្លាស្សេទុកដាក់ម្ហូបចំណីអាហារប៉ុណ្ណោះទេ វាបានវិវត្តទៅជាសម្ភារៈដែលទំនើបទាន់សម័យ និងមានការរចនាស្អាតទាក់ទាញ ដែល ត្រូវបានយកតាំងលម្អក្នុងផ្ទះទៀតផង។

image

ដើម្បីជ្រើសរើសទូទឹកកកឲ្យស័ក្តិសមទៅនឹងផ្ទះបាយរបស់អ្នក អ្នកគួរពិចារណាលើ 5 ចំណុច ដូចខាងក្រោម៖

1.   ទំហំទូទឹកកក៖

ជាទូទៅ ទូទឹកកកភាគច្រើនមាន ៤ប្រភេទ៖

  • French door: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កកគឺស្ថិតនៅខាងក្រោម។

  • Side-by-side: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក និងកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅចំហៀងម្ខាងម្នាក់ ។

  • Top freezer: ទូទឹកកកដែលកន្លែងបង្កកនៅខាងផ្នែកខាងលើ ហើយកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅខាងក្រោម។

  • Bottom freezer: កន្លែងទុករក្សាឲ្យត្រជាក់គឺនៅផ្នែកខាងលើ ដែលកន្លែងបង្កក​នៅឯ ខាងក្រោម។

image

image

ចំពោះជាលក្ខណៈគ្រួសារ ចួលចិត្ត ទួទឹកកក ដែលមានទំហំធំ និងអាចងាយស្រួល​ក្នុងការ ទុកដាក់ម្ហូបចំណីអាហារ គឺ​ប្រភេទ ទូទឹកកក French Door។ ចំណែក ប្រភេទ Side-by-side គឺល្អសម្រាប់ទិញឥវ៉ាន់ច្រើនហើយ យក​មក​បង្កកទុក។ ចំណែកឯ ម្ហូបអាហារស្រស់ៗ ដែលងាយស្រួលយក ពីទូទឹកកកប្រភេទ Bottom freezer​  ហើយ ចំណែកឯទូទឹកកក ដែលភាគច្រើនគេចង់បានប្រើប្រាស់ គឺប្រភេទ​ Top freezer ។ បើសិនជាអ្នកនៅតែសង្ស័យថា មិនដឹងថាទិញ ទូទឹកកក ប្រភេទមួយណា គឺ ទិញយកប្រភេទធំទៅ។

2.      ការរក្សាទុកបន្លែ និងផ្លែឈើឲ្យនៅស្រស់

ដើម្បីចៀសវាងខ្មាស់គេនៅពេលមានភ្ញៀវមកលេង ព្រោះចានផ្លែឈើ តែបែរជាធុំក្លិនឆ្អាបត្រី វិញនោះ យើងសូមណែនាំ ទូទឹកកកសាមសុង side by side ជាមួយប្រព័ន្ធត្រជាក់ 3 ដង ដែលធ្វើឡើងសម្រាប់រក្សាស៊ីតុណ្ហភាពត្រជាក់ 3 កន្លែង ​ ខុសគ្នា ហើយវាជួយកាត់បន្ថយ ការលាយលំបញ្ចូលក្លិនទៅវិញទៅមក។ ទូទឹកកកប្រភេទនេះ អាចជួយឲ្យយើងកំណត់ សីតុណ្ហភាពខុសៗគ្នាពីផ្នែកមួយទៅផ្នែកមួយ តាមប្រភេទម្ហូបអាហារ និង​ភេសជ្ជៈ។

image

3.   ជាកន្លែងពិសេសមួយដែលអាចទុកដាក់អ្វីគ្រប់យ៉ាង

នៅពេលដែលអ្នកស្ថិតក្នុងភាពប្រញាប់ប្រញាល់ ទូទឹកកកដែលមានផ្នែកពិសេសមួយៗ​ជួយ ទប់ស្កាត់វត្ថុដែលច្របូលប្របល់ និងអាចធ្វើឲ្យការរៀបចំយ៉ាងឆាប់រហ័ស និង ងាយស្រួល រកទៀតផង។ វាមានប្រព័ន្ធបញ្ជាក្នុងការកំណត់សីតុណ្ហភាព ដែលមាននៅលើធ្នើរលោហៈ ដែលអាចដោះចេញបានរបស់ទូទឹកកកសាមសុង​​។

image

4.   ប្តូរមុខងារពីកន្លែងត្រជាក់ទៅជាកន្លែងបង្កក

នៅពេលមានកម្មវិធីជប់លៀងនៅផ្ទះម្តងៗអ្នកនឹងត្រូវទីតាំងធំទូលាយដើម្បីទុកដាក់របស់របរ និងម្ហូបចំណីសម្រាប់ភ្ញៀវ កុំឲ្យឆាប់ខូច ដូច្នេះ អ្នកអាចប្តូរកន្លែងក្លាស្សេធម្មតា មកជាកន្លែងបង្កកវិញ តាមរយៈទូទឹកកក ប្រភេទ Samsung French Door ។

image

5.   កន្លែងយកទឹក និងទឹកកកនៅជាប់ខាងក្រៅទ្វារ

ទូទឹកកក Samsung French Door មានកន្លែងបង្ហូរទឹក និងទម្លាក់ទឹកកក នៅខាងក្រៅ ដែលងាយស្រួល និងលឿនទាន់ចិត្ត ។ ជាមួយនឹងប្រព័ន្ធទឹកដ៏ទំនើបគួរជាទីទុកចិត្តនៅដៃទ្វារ ទូទឹកកក វាអាចជួយឲ្យអ្នកនឹងក្រុមគ្រួសារប្រើប្រាស់ទឹក និងទឹកកក កាន់តែងាយស្រួល។

image

image