ព័ត៌មាន

Apple iPhone X លក់អស់រលីងនៅក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុនបច្ចេកវិទ្យា Apple លក់ដាច់ទូរស័ព្ទ iPhone X អស់រលីងតែម្តងនៅក្នុងប៉ុន្មាននាទីប៉ុណ្ណោះនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនចែកចាយធំបំផុតរបស់កូរ៉េគឺ​ SK Telecom បញ្ជាក់ថា ស្តុករបស់ iPhone X គឺអស់រលីងនៅក្នុងរយៈពេលត្រឹមតែ 3 នាទី ខណៈពេលដែលឆ្នាំមុនស្តុករបស់ iPhone 7 គឺលក់ដល់ទៅរយៈពេល 20 នាទី។

image

SK Telecom បញ្ជាក់ថា ទូរស័ព្ទ iPhone X មានចំនួនតិចជាង iPhone 8 ដល់ទៅពាក់កណ្តាលហើយវាមានរយៈពេលតែមួយនាទីប៉ុណ្ណោះសម្រាប់ការកម្មង់ទិញមុន។ អ្នកវិភាគទស្សន៍ទាយថា វាមានទូរស័ព្ទ iPhone X ប្រហែលជា 150,000 គ្រឿងត្រូវដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ។  យោងតាមការវិភាគ ការចាប់អារម្មណ៍ទៅលើ iPhone 8 Series គឺមានត្រឹមតែ 60-70% ប៉ុណ្ណោះដោយសារតែការមកដល់របស់ iPhone X នោះ។

iPhone X នៅតែមានទីផ្សាររឹងមាំនៅក្នុងប្រទេសកូរ៉េខាងត្បូងបើទោះបីជាប្រទេសនេះមានស្មាតហ្វូនទំនើបៗហើយក៏ដោយ។ សម្រាប់តម្លៃរបស់ iPhone X ទំហំ 64GB នៅក្នុងប្រទេសកូរ៉េខាងត្បូងគឺ $1237 បើធៀបទៅនឹងតម្លៃលក់នៅសហរដ្ឋអាមេរិកគឺត្រឹមតែ $999 ប៉ុណ្ណោះ៕