ព័ត៌មាន

ត្រឡប់ទៅមើលការវិវត្តនៃការរចនាទូរទស្សន៍ ទើបដឹងថាអស្ចារ្យយ៉ាងណា!

 បច្ចុប្បន្ន ទូរទស្សន៍ភាគច្រើនត្រូវបានរចនាឡើងដើម្បីកាត់បន្ថយទំហំទីតាំងទុកដាក់វា។ បើមើលពីខាងក្រៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការរចនាទូរទស្សន៍ហាក់ដូចជាមានការផ្លាស់ប្តូរតិចតួច ប៉ុន្តែបើសិក្សាឲ្យបានច្បាស់ វាមានការប្រែប្រួលយ៉ាងខ្លាំងច្រើន ដើម្បីស្របតាមជីវភាពរបស់នៅទាន់សម័យរបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាដំណើរ វិវត្តនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ហើយនឹងនៅតែបន្តអភិវឌ្ឍឥតឈប់ឈរ។

 image

រូបរាងទូរទស្សន៍បង្កើតដំបូងបំផុត

ទូរទស្សន៍ដំបូងគេមានរូបរាងធំតែអេក្រង់តូច។វាគឺជារបកគំហើញនៃបច្ចេកវិទ្យាផ្សព្វផ្សាយដំបូងដែលគ្មានភាពឡូយឆាយអ្វីទាំងអស់ដែលត្រូវបានបង្កើតឡើងនៅខ្ទង់ឆ្នាំ 1930 ។ខ្ទង់ឆ្នាំ1950 នៅតាមគេហដ្ឋានជាងពាក់កណ្តាលនៅអាមេរិកសុទ្ធតែមានបំពាក់នូវទូរទស្សន៍នៅកណ្តាលបន្ទប់ទទួលភ្ញៀវពេលនោះទំហំអេក្រង់ទូរទស្សន៍ក៏ត្រូវបានពង្រីកឲ្យធំជាងមុនតែវាត្រឹមជាទូរទស្សន៍សខ្មៅប៉ុណ្ណោះ។

image

រហូតដល់ខ្ទង់ឆ្នាំ1970 ទើបទូរទស្សន៍ពណ៌ត្រូវបានពេញនិយមប្រើប្រាស់។ចាប់ពីពេលនោះទូរទស្សន៍ក៏មានការបង្កើតនូវបច្ចេកវិទ្យាថ្មីៗរហូតដល់ការអភិវឌ្ឍផ្នែករចនារូបរាងឲ្យអេក្រង់ធំគុណភាពរូបភាពកាន់តែច្បាស់និងមានរាងកាន់តែស្លីមជាដើម។

រូបរាងទូរទស្សន៍សម្រាប់ទសវត្សទី២១

អ្នករចនាទូរទស្សន៍ល្បីៗដូចជានៅក្រុមហ៊ុនសាមសុងសុទ្ធតែមានក្រុមការងារពហុជំនាញដែលស្រាវជ្រាវវិភាគអំពីការរចនានិងគំនិតច្នៃប្រឌិតថ្មី។ពួកគេស្រាវជ្រាវដោយផ្អែកលើការរចនាផ្ទៃខាងក្នុងចំណូលចិត្តនិងទម្លាប់នៃការទស្សនាព្រមទាំងការសង្កេតអំពីការផ្លាស់ប្តូរនៃទម្លាប់ទាំងនោះ។

image

លោកLee Kyu Bok ដែលកំពុងបម្រើការនៅក្រុមហ៊ុនសាមសុងប្រទេសកូរ៉េបានមានប្រសាសន៍ថា«ដើម្បីអភិវឌ្ឍចេញជាទូរទស្សន៍QLED TV យើងបានសិក្សាពីការរចនាគេហដ្ឋាននិងបរិស្ថានរបស់អ្នកប្រើប្រាស់ក្នុងតំបន់ផ្សេងៗគ្នា។យើងបានធ្វើការសិក្សាជាមួយក្រុមហ៊ុនសាមសុងនៃប្រទេសដទៃដើម្បីបង្កើតបានជាការវិភាគដ៏លម្អិត»

ការរចនាទូរទស្សន៍សម្រាប់ថ្ងៃអនាគត

ក្រុមការងារបានបង្កើតនូវទូរទស្សន៍QLED TVដែលមានការរចនាស្អាតបែបសាមញ្ញជាមួយបច្ចេកវិទ្យាទំនើបឈានមុខគេព្រមទាំងផ្តល់នូវភាពបន់បែនសម្រាប់ការរចនា។ក្រុមការងារបានរកឃើញវិធីច្រើនយ៉ាងក្នុងការរចនាប្រភេទទូរទស្សន៍QLED TVដោយភ្ជាប់វាជាមួយបរិស្ថានហើយលាក់បំបាំងផ្នែកមុខងាររបស់វា។

image

លោកLee បានថ្លែងថា«ដំបូងយើងបានជ្រើសរើសវត្ថុធាតុដើមដែលស៊ីគ្នាជាមួយពណ៌ឈើនិងពណ៌សដែលជាពណ៌ពេញនិយមបំផុតសម្រាប់ការរចនាផ្ទៃខាងក្នុង។យើងក៏បានរចនាអេក្រង់រាបស្មើរហូតដល់គែមហើយជើងទម្រទូរទស្សន៍ក៏ត្រូវបានបង្កប់ក្នុងទូរទស្សន៍ដូច្នេះវាមើលទៅហាក់ដូចជាគំនូរនៅលើជញ្ជាំងអ៊ីចឹង»

ប្រភេទទូរទស្សន៍QLED TVមានម៉ូដែលQ7, Q8 និងQ9។ចំណែកការរចនាឈុតទូរទស្សន៍ជំនាន់ថ្មីនេះមាន24 ម៉ូតសម្រាប់ទំហំនិងជើងទម្រផ្សេងៗគ្នា។ទូរទស្សន៍ប្រភេទនេះមានប្រអប់One Connect Boxជាមួយនឹងខ្សែថ្លាទំហំ 1.8 មីលីម៉ែត្រនិងប្រវែង 16 ហ្វីតដូច្នេះមានន័យថាអ្នកមិនចាំបាច់ភ្ជាប់ខ្សែរញ៉េរញ៉ៃនៅខាងក្រោមទូរទស្សន៍ទេព្រោះអ្នកអាចភ្ជាប់ឧបករណ៌ផ្សេងៗតាមរយៈOne Connect Box