ព័ត៌មាន

ការនាំចេញស្មាតហ្វូន Razer Phone នៅក្នុងចក្រភពអង់គ្លេសនឹងមានការពន្យារពេលដល់សប្តាហ៍ក្រោយនេះ

នៅថ្ងៃនេះ ការនាំចេញរបស់ស្មាតហ្វូន Razer Phone ទៅកាន់ចក្រភពអង់គ្លេសសម្រាប់អតិថិជនដែលបានធ្វើការកម្មង់ទិញមុននោះនឹងមានការពន្យារពេលដោយសារតែវាមានបញ្ហាតិចតួចមួយកើតឡើង។ អតិថិជនដែលបានធ្វើការកម្មង់ទិញស្មាតហ្វូននេះរំពឹងថានឹងទទួលបានស្មាតហ្វូន Razer Phone នៅថ្ងៃទី 20 ខែវិច្ឆិកានេះ ប៉ុន្តែក្រុមហ៊ុនចែកចាយចំនួន 3 នៅក្នុងចក្រភពអង់គ្លេសអះអាងថា ការចែកចាយសម្រាប់អតិថិជននឹងធ្វើឡើងនៅថ្ងៃទី 22 ខែវិច្ឆិកាវិញដោយសារតែវាមានការពន្យារពេលទៅលើការនាំចេញ។

image

image

អ្នកប្រើប្រាស់ខ្លះនិយាយថា ពួកគេនឹងទទួលបានស្មាតហ្វូន Razer Phone នៅថ្ងៃនេះ ប៉ុន្តែវាប្រហែលជាក្រុមហ៊ុនចែកចាយមួយចំនួនប៉ុណ្ណោះ។ ដូចនេះ អតិថិជនរបស់ស្មាតហ្វូន Razer ត្រូវធ្វើការរង់ចាំសិនព្រោះវាមានបញ្ហាបន្តិចទៅលើការនាំចេញ៕