ព័ត៌មាន

Apple HomePod នឹងធ្វើការពន្យារពេលរហូតដល់ដើមឆ្នាំ 2018

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវ HomePod Speaker នៅដើមឆ្នាំ​ 2018 ខាងមុខនេះនេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុននៅថ្ងៃនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ត្រូវការពេលវេលាច្រើនជាងនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា “យើងមិនអាចរង់ចាំបាននោះទេដែលមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍ទៅលើ HomePod ដែលជា Wireless Speaker សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះនោះ ប៉ុន្តែយើងត្រូវការពេលវេលាគ្រប់គ្រាន់ផងដែរ។ យើងនឹងចាប់ផ្តើមដឹកជញ្ជូនទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្រា្តលីនៅដើមឆ្នាំ 2018 ខាងមុខនេះ។”

image

HomePod ប្រកាសបង្ហាញខ្លួនជាលើកដំបូងនៅក្នុងខែមិថុនាក្នុងព្រឹត្តិការណ៍ WWDC ហើយក្រុមហ៊ុនធ្លាប់សន្យាថាការដឹកជញ្ជូននឹងធ្វើឡើងនៅក្នុងខែធ្នូនេះ។ ប្រសិនបើក្រុមហ៊ុន​ Apple ធ្វើការពន្យារពេលនោះនៅក្នុងរដូវវិស្សមកាលនេះ មនុស្សជាច្រើនលាននាក់នឹងមិនទាន់អាចប្រើប្រាស់នូវឧបករណ៍ឆ្លាតវៃនេះនៅឡើយទេក្នុងផ្ទះរបស់ពួកគេ៕