ព័ត៌មាន

កម្មវិធី OnePlusLogKit រកឃើញតម្លើងរួចជាស្រេចនៅលើស្មាតហ្វូន OnePlus លួចប្រមូលនូវព័ត៌មានក្នុង System Logs

ក្រោយរយៈពេលមួយថ្ងៃនៃការទម្លាយនូវកម្មវិធី Android rooting backdoor លក់នៅក្នុងស្មាតហ្វូន OnePlus ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកម្មវិធីសម្ងាត់មួយទៀតដែលអាចធ្វើការថតនូវព័ត៌មានជាច្រើននៅលើស្មាតហ្វូនរបស់អ្នក។ នៅក្នុង OnePlusLogKit អាចធ្វើការ Root ទៅលើស្មាតហ្វូន OnePlus ដោយមិនចាំបាច់ដោះសោរទៅលើ bootloader នោះទេ។

image

OnePlusLogKit គឺជា System មួយដែលមានសមត្ថភាពក្នុងការប្រមូលនូវព័ត៌មានជាច្រើននៅក្នុងស្មាតហ្វូនដូចជា៖

— Wi-Fi, NFC, Bluetooth និង GPS location logs

— Modem signal & data logs, hot & power issue logs

— បញ្ជីនៃកម្មវិធីកំពុងដំណើរការ បញ្ជីនៃសេវាកម្មកំពុងដំណើរការ និងស្ថានភាពថាមពលថ្ម

—- Media Databases រួមមាននូវវីដេអូ និងរូបភាពដែលរក្សាទុកនៅក្នុងស្មាតហ្វូនរបស់អ្នក

ខុសប្លែកពី EngineerMode (ដែលរកឃើញនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា HTC, Samsung, LG, Sony, Huawei និង Motorola) សម្រាប់កម្មវិធី OnePlusLogKit ដំណើរការនៅលើស្មាតហ្វូន OnePlus តែមួយគត់។ ដោយសារតែកម្មវិធី OnePlusLogKit ត្រូវបានបិទនៅក្នុង Default នោះ អ្នកវាយប្រហារនឹងទាមទារឱ្យជនរងគ្រោះធ្វើការបើកមុខងារនេះសិន។ អ្នកប្រើប្រាស់អាចចុចនៅលើ *#800# → “oneplus Logkit” → ការចុចបើក “save log” ។

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នៅមិនទាន់និយាយអំពីរឿងនេះនៅឡើយទេ ខណៈពេលដែល EngineerMode diagnostic tool គឺជួបប្រទះបញ្ហាសុវត្ថិភាពតែប៉ុណ្ណោះ។ ក្រុមហ៊ុនអ្នកស្រាវជ្រាវទើបតែបញ្ចេញនូវ Android Application ដើម្បីធ្វើការ Root ទៅលើស្មាតហ្វូន OnePlus ដោយប្រើប្រាស់ Backdoor នៅក្នុង EngineerMode ៕