ព័ត៌មាន

OnePlus បន្សល់ទុកនូវ Backdoor អនុញ្ញាតឱ្យធ្វើការ Root ដោយមិនចាំបាច់ធ្វើការដោះសោរទៅលើ Bootloader នោះទេ

នេះគឺជាដំណឹងអាក្រក់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន OnePlus ។ នៅក្នុងរយៈពេលមួយខែនេះ ក្រុមហ៊ុន OnePlus ទទួលរឿងអាស្រូវដោយត្រូវគេចោទប្រកាន់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះបន្សល់ទុកនូវទ្វារក្រោយ Backdoor សម្រាប់ស្ទើរតែស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន OnePlus ។ អ្នកប្រើប្រាស់ Twitter ម្នាក់ដែលមានឈ្មោះថា “Elliot Anderson” រកឃើញនូវចំណុចរងគ្រោះ Backdoor នៅលើស្មាតហ្វូន OnePlus ដំណើរការនូវ OxygenOS ដែលអនុញ្ញាតឱ្យអ្នកណាម្នាក់ធ្វើការ Root ទៅលើស្មាតហ្វូននេះបាន។

image

“EngineerMode” គឺជាកម្មវិធីធ្វើតេស្តមួយបង្កើតឡើងដោយក្រុមហ៊ុន Qualcomm សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះក្នុងការធ្វើតេស្តទៅលើ Hardware របស់ស្មាតហ្វូននេះ។ APK នេះតម្លើងរួចជាស្រេចនៅលើស្មាតហ្វូន OnePlus ស៊េរី OnePlus 2, 3, 3T និង OnePlus 5 ។ លោកអ្នកអាចឆែកមើលបានតាមរយៈចូលទៅកាន់ Settings > Apps > Show Systems Apps និងធ្វើការស្វែងរកនូវ EngineerMode.APK នៅក្នុងបញ្ជីនេះ។

 image

ប្រសិនបើអ្នកណាម្នាក់ប្រើប្រាស់នូវ EngineerMode ដើម្បីធ្វើការ​ Root ទៅលើស្មាតហ្វូនរបស់អ្នកនោះ ទិន្នន័យជាច្រើននៅលើស្មាតហ្វូននេះអាចត្រូវគេយកបានដោយមិនចាំបាច់ដោះសោរទៅលើ Bootloader នោះទេ។ អ្នកប្រើប្រាស់ស្មាតហ្វូន OnePlus អាចត្រូវប្រឈមនឹងគ្រោះថ្នាក់តាមរយៈការប្រើប្រាស់នូវ Command ដ៏សាមញ្ញ។

 image

អ្នកវាយប្រហារអាចប្រើប្រាស់នូវ Command នៅលើ ADB Shell គឺ “setprop persist.sys.adb.engineermode 0” and “setprop persist.sys.adbroot 0” ឬចុចនៅលើលេខកូដ *#8011# ។ ឆ្លើយតបទៅនឹងរឿងនេះ ស្ថាបនិករបស់ក្រុមហ៊ុន OnePlus លោក Carl Pei និយាយថា ក្រុមហ៊ុនកំពុងតែមើលទៅលើបញ្ហានេះផងដែរ៕