ព័ត៌មាន

កត្តាទាំងនេះធ្វើឲ្យក្រុមហ៊ុនសាមសុងឈានមុខគេក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍សំរាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

តើអ្នកដឹងទេថាម៉ាស៊ីនបោកគក់AddWashមានប្រភពមកពីណាដែរ?អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលដឹងថាផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍។

 នៅពេលធ្វើការវិភាគទៅលើតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងម៉ាស៊ីនបោកគក់ក្រុមហ៊ុនសាមសុងបានដឹងថាអ្នកប្រើប្រាស់ជាច្រើនតែងតែចង់បានវិធីសាស្រ្តណាមួយដើម្បីបន្ថែមសម្លៀកបំពាក់របស់ខ្លួននៅពេលម៉ាស៊ីនបោកគក់ចាប់ផ្ដើមដំណើរការ។ដោយឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ម៉ាស៊ីនបោកគក់AddWashត្រូវបានបំពាក់ជាមួយនឹងបង្អួចតូចមួយដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការថែមសម្លៀកបំពាក់ដែលពួកគេបានភ្លេចនៅពេលម៉ាស៊ីនកំពុងដំណើរការ។

 image

ជាលទ្ធផលម៉ាស៊ីនបោកគក់AddWashបានក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងបំផុត។លើសពីនេះទៅទៀតAddWashក៏បានចូលរួមការប្រកួតពានរង្វាន់ក្នុងការរចនាប្រចាំឆ្នាំនៅប្រទេសសឹង្ហបុរីហើយក៏បានឈ្នះពានរង្វាន់‘ErgonomicDesign Award’ផងដែរ។នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសាមសុងត្រូវបានអតិថិជននិយមចូលចិត្តជាច្រើននិងជាម៉ាកយីហោដែលពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 មុខងារតម្រូវតាមការរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីអគ្នេយ៍

 ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចជឿជាក់ថាការយល់ដឹងពីវប្បធម៌និងរបៀបរស់នៅពិតជាសំខាន់សម្រាប់ការបង្កើតផលិតផលនិងសេវាកម្មដែលល្អបំផុតឧទាហរណ៍ដូចជាផលិតផលនិងបច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុនសាមសុង៖

 បច្ចេកវិទ្យា Twin Cooling SystemTM  ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាកន្លែងសម្បូរទៅដោយម្ហូបអាហារជាពិសេសបន្លែពណ៌បៃតង។

image

 ប្រព័ន្ធTwin Cooling SystemTMរបស់សាមសុងដែលអាចគ្រប់គ្រងនិងបែងចែកភាពត្រជាក់ក៏ដូចជាក្លិនម្ហូបអាហារដាច់ដោយឡែកពីគ្នាដែលធានាបានថាទឹកកកនឹងមិនមានក្លិននោះទេ។វាក៏ពង្រីកបន្ថែមនូវកន្លែងបង្កកដែលជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដូច្នេះហើយទើបធ្វើឲអតិថិជនមានការពេញចិត្តនិងបង្កើនការលក់យ៉ាងខ្លាំង។

 ចំណែកម៉ាស៊ីនត្រជាក់Wind-Free™ជាម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់របស់សាមសុងដែលបំពាក់ដោយបច្ចេកវិទ្យាWind-Free™ដែលអាចធ្វើឲ្យបរិយាកាសនៅខាងក្នុងផ្ទះរបស់អ្នកត្រជាក់បានល្អដោយមិនលាយឡំជាមួយនឹងខ្យល់អាកាសនៅខាងក្រៅ។ផលិតផលដ៏ទំនើបនេះត្រូវបានរចនាឡើងស្របតាមតម្រូវការរបស់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍។

 សិក្សាដឹងមុនពីតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ថ្ងៃអនាគត

 ដើម្បីរក្សាបរិស្ថានវប្បធម៌និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់នីមួយៗក្រុមការងារសាមសុងក៏បានគិតទុកមុនពីរបៀបនៃការរស់នៅនាពេលអនាគតនិងបង្កើតឱកាសសម្រាប់ការបង្កើតថ្មីផងដែរ។

 ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពច្នៃប្រឌិតប្រកបដោយអត្ថន័យទៅដល់ជីវិតប្រចាំថ្ងៃរបស់អតិថិជនសាមសុងនឹងបន្តស្វែងរកដំណោះស្រាយដែលប្រសើរដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមតម្រូវការនៃតំបន់នីមួយៗជុំវិញពិភពលោក៕