ព័ត៌មាន

សិក្ខាកាម ៨០នាក់ ជោគជ័យក្នុងការបញ្ចប់ការសិក្សាវគ្គ Samsung Tech Institute ជំនាន់ទី៤ ដែលជាវគ្គបណ្តុះបណ្តាលអេឡិចត្រូនិកទំនើបបំផុត

កាលពីថ្ងៃទី ២៩ វិច្ឆិកា ២០១៧ នេះ សិក្ខាកាមចំនួន៨០នាក់បានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៤ ដែលឧបត្ថម្ភដោយក្រុមហ៊ុនសាមសុង និងធ្វើឡើងនៅ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

image

image

លោកSeungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច បានមាន ប្រសាសន៍ថា គោលដៅនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute គឺដើម្បីបណ្តុះបណ្តាល ធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់នូវចំណេះដឹងច្បាស់លាស់ដល់ សិស្ស អំពីទ្រឹស្តី និងការអនុវត្ត ជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗ ដែលត្រូវបានប្រើប្រាស់ ជុំវិញពិភពលោក។  

image

លោកបានបន្តថា «នៅក្រុមហ៊ុនសាមសុង យើងឲ្យតម្លៃខ្ពស់ក្នុងការចូលរួមក្នុងការអភិវឌ្ឍសង្គម សម្រាប់ភាពរីកចម្រើនក្នុងសហគមន៍។ យើងចង់ឲ្យប្រាកដថាសិស្សទាំងអស់ដែលបញ្ចប់ការសិក្សាពីវគ្គ បណ្តុះបណ្តាលនេះនឹងអាចប្រើប្រាស់ចំណេះដឹងរបស់ពួកគេ ដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែ ខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍសង្គម»។

image

លោក គឹម វណ្ណី អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាល Samsung Tech Institute បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមធ្វើឡើងនៅប្រទេសកម្ពុជា តាំងពីឆ្នាំ 2014 មក នៅវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការជួសជុល បង្គុំ និងដំណោះស្រាយ បញ្ហានៃគ្រឿងអេឡិចត្រូនិច រួមមាន៖ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរស័ព្ទដៃ និង ឧបករណ៌ប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងបច្ចេកវិទ្យាថ្មីៗទៀត។  

image

លោកបានបន្តថា «បើប្រៀបធៀបកាលពីឆ្នាំមុនៗ វគ្គបណ្តុះបណ្តាល Samsung Tech Institute IV បានទាក់ទាញសិស្សច្រើនជាងមុន។ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលដ៏គួរឲ្យកក់ សម្គាល់ក៏ដូចជា ការតាំងចិត្តខិតខំព្យាយាមលើការសិក្សារបស់សិស្ស និស្សិត ដើម្បីសម្រេចបាននូវ គោលដៅ និងក្តីសុបិន្តរបស់ពួកគេ»។

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ចំពោះការតាំងចិត្តរបស់ក្រុមហ៊ុនសាមសុងក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា។ លោកថ្លែងថា  «សូមអរគុណដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តាល Samsung Tech Institute នេះ នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា សិស្សដែលបានបញ្ចប់ការសិក្សាពីវគ្គ បណ្តុះបណ្តាលនេះ នឹងអាចប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីកសាងអាជីពឲ្យកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមជួយសង្គម»។

 image

សោមសីហា ជាសិស្សដែលបានបញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៤ បានឲ្យដឹងថា គាត់ស្រឡាញ់វិស័យអេឡិចត្រូនិច និងមានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន ទៅថ្ងៃអនាគត។

 image

សិស្សវ័យ២២ឆ្នាំរូបនេះបានថ្លែងថា «ខ្ញុំមានបំណងចង់ចូលរៀនវគ្គនេះយូរណាស់មកហើយ ដើម្បីពង្រឹង ជំនាញរបស់ខ្ញុំ ព្រោះខ្ញុំក៏ធ្លាប់រៀនជំនាញអេឡិចត្រូនិចនេះខ្លះៗពីមុនមកដែរ»។ «ក្រោយពីបញ្ចប់វគ្គ បណ្តុះបណ្តាលនេះ ខ្ញុំមានជំនឿចិត្តក្នុងការប្រើប្រាស់ជំនាញរបស់ខ្ញុំ ដើម្បីបើកកន្លែងជួសជុល ឧបករណ៌អេឡិចត្រូនិច ដូចជាទូទឹកកក ម៉ាស៊ីនត្រជាក់ ទូរស័ព្ទដៃ ផងដែរ»៕   

image

image

image

image