ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ជុសជុលទៅលើបញ្ហានៃប្រព័ន្ធប្រតិបត្តិការ Android Oreo Beta 3 នៅលើ Galaxy S8

ប្រព័ន្ធប្រតិបត្តិការ Android Oreo Beta 3 ដំណើរការនៅលើស្មាតហ្វូន Samsung Galaxy S8 និង S8+ ចាប់ផ្តើមដាក់ឱ្យដំណើរការកាលពីសប្តាហ៍មុននេះ។ វានាំយកនូវការពង្រឹងទៅលើសុវត្ថិភាពក្នុងខែវិច្ឆិកា និងការពង្រឹងទៅលើប្រព័ន្ធ Bluetooth ផងដែរ។ យ៉ាងណាមិញ វាក៏មានបញ្ហាមួយចំនួនផងដែរគឺ Bug ធ្វើការបង្អាក់ដំណើរការកម្មវិធីមួយចំនួនមិនអោយបើកផងដែរ។

image

image

ឥឡូវនេះ បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ ក្រុមហ៊ុន Samsung ក៏ធ្វើការអាប់ឌែតភ្លាមៗទៅលើបញ្ហានេះផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការ Update ថ្មីនេះមិនទាន់មានការផ្លាស់ប្តូរអ្វីដែលថ្មីនោះទេ៕