Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ពេលនេះប្រិយមិត្តទាំងអស់របស់ ទស្សនាវដ្តី ទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទ អាចអានទស្សនាវដ្តីទីក្រុងពត៌មានវិទ្យា និងទីក្រុងទូរស័ព្ទនៅលើស្មាតហ្វូនរបស់អ្នកបានដោយសេរី។ សូមចូលទៅកាន់ App Store និងវាយពាក្យថា IT City Magazine ឬចូលទៅកាន់គេហទំព័រ www.itcity.com.kh/dl/download ដើម្បីទាញយកទស្សនាវដ្តី FREE! ផ្សាយពាណិជ្ជកម្មជាមួយទស្សនារដ្តីទីក្រុងទូរស័ព្ទ និងទីក្រុងពត៌មានវិទ្យាដោយឥតគិតថ្លៃ ។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45 / 010 67 67 67

កុំព្យូទ័រស៊េរីឆ្នាំ 2017 Lenovo N23 Yoga Chromebook ទើបតែមកដល់កម្ពុជារឹងមាំ និងតម្លៃសមរម្យបំផុត!

December 02
12:23 am 2017
Like and Share this page:

Chromebooks គឺជាប្រភេទកុំព្យូទ័រដែលទទួលការពេញនិយមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងថ្នាក់រៀនដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងការបង្រៀនសិស្សនៅក្នុងថ្នាក់កាន់តែងាយស្រួល និងស្របទៅតាមសម័យកាលនៃបច្ចេកវិទ្យាដ៏ជឿនលឿនក្នុងសតវត្សទី 21 នេះ។ ជាក់ស្តែង ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាម៉ាយ៍ថេប​(MYTEB) នាំយកនូវកុំព្យូទ័រ Chromebooks ស៊េរីថ្មីឆ្នាំ 2017 ម៉ូដែល Lenovo N23 Yoga Chromebook ដែលមានរូបរាងកាន់តែស្រស់ស្អាត និងរឹងមាំបំផុត។

image

កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 នេះសក្តិសមបំផុតនៅក្នុងការប្រើប្រាស់មិនត្រឹមតែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែវាពិតជាស្រស់ស្អាតមែនទែនក្នុងការប្រើប្រាស់នៅការិយាល័យ ឬសម្រាប់អ្នកធ្វើជំនួញជាដើម ជាពិសេសវាមានតម្លៃសមរម្យបំផុតដែលលោកអ្នកទិញហើយពិតជាមិនស្តាយក្រោយនោះទេ។ កុំព្យូទ័រនេះជាប្រភេទ 2-in-1 ដែលលោកអ្នកអាចបត់បានកម្រិតមុំដល់ទៅ 360 ដឺក្រេ ខណៈពេលដែលអេក្រង់របស់វាមានទំហំ 11.6’’ ដែលធំល្មមក្នុងការយកតាមខ្លួនបំផុត។ ផ្នែកខាងក្រៅរបស់កុំព្យូទ័រនេះប្រើប្រាស់នូវជ័រស្វិតការពារនូវការកោសធ្នូតថែមទៀតផង ដូចនេះអ្នកប្រើប្រាស់គ្មានការបារម្ភពីការកោសឆ្កូត ឬប្រឡាក់នៅលើម៉ាស៊ីនកុំព្យូទ័រនេះនោះទេ។

image

កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 ដំណើរការនូវបន្ទះឈីប MediaTek MTK 8173c Processor សម្រាប់ដំណើរការនៅលើកម្មវិធីចេញពី Chrome Web Store Apps ដែលពង្រឹងទៅលើល្បឿនដំណើរការនៃបរិយាកាសក្នុងការសិក្សា និងការងារប្រចាំថ្ងៃរបស់អ្នក។ សម្រាប់លក្ខណៈពិសេសរបស់កុំព្យូទ័រស៊េរីថ្មីឆ្នាំ 2017 នេះអាចប្រើប្រាស់នៅក្នុងទម្រង់ 4 ស្ទាយ៍ផ្សេងគ្នា៖ កុំព្យូទ័រយួរដៃ, ថេប្លេត, ការកាច់បត់អេក្រង់ឡើងលើ (Tent) និងការបត់អេក្រង់បញ្ឈរ (Stand) បានថែមទៀត។

សូមទស្សនាវីដេអូរបស់កុំព្យូទ័រ Lenovo N23 Yoga Chromebook 2017៖

នេះគឺជាវិធីសាស្រ្តមួយសម្រាប់អ្នកប្រើប្រាស់អាចទាញយកផលប្រយោជន៍ទៅលើកម្មវិធីទាំងអស់ដែលមាននៅលើកុំព្យូទ័រនេះ។ រឹតតែពិសេសជាងនេះទៀតនោះ អ្នកប្រើប្រាស់នូវកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ដំណើរការនៃការបើកកុំព្យូទ័រលឿន (Boot-up) និងភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើកុំព្យូទ័រ Chrome OS ។

image

ពេលនេះ លោកអ្នកអាចរកទិញកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017 នេះនៅក្រុមហ៊ុនបច្ចេកវិទ្យាម៉ាយ៍ថេប (MYTEB) នៅក្នុងតម្លៃពិសេសត្រឹមតែ $239 ជាមួយនឹងការបន្ថែមជូនកាដូជាច្រើន។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010618811, 098398811, 017388811, 0883708811 ឬចូលទៅកាន់ Facebook Page: Chromebook Cambodia ៕

លក្ខណៈសម្បត្តិនៃកុំព្យូទ័រ Lenovo N23 Yoga Chromebook 2017

ប្រព័ន្ធប្រតិបត្តិការ

Chrome OS

បន្ទះឈីប

MediaTek MTK 8173C

អេក្រង់

11.6" HD IPS antiglare multitouch display (1366 x 768, 250 nit)

ថាមពលថ្ម

ការប្រើប្រាស់រហូតដល់ទៅ 10 ម៉ោង, 44 Whr

រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្ន

4 GB LPDDR3

ម៉េមូរីក្នុងម៉ាស៊ីន

32 GB eMMC

ប្រព័ន្ធ Wi-Fi

802.11 AC (2 x 2)

កាមេរ៉ា

720p

ក្តារចុច Keyboard

Full-sized, water-resistant ភ្ជាប់ជាមួយនឹង touchpad & mechanically anchored keys 

កម្រិតនៃភាពរឹងមាំ

Reinforced ports & hinges, drop-resistant រហូតទៅដល់កំពស់ 27.5" (70 cm)

រន្ធ Ports & Slots

  • USB-C

  • USB 3.0

  • HDMI

  • Combo mic / audio jack

  • SD card reader

  • Kensington lock slot

ទំងន់

  • 3.0 lbs / 1.35 kg

វិមាត្រ (H x W x D)

  • 296 mm x 206 mm x 21.2 mm / 11.65" x 8.11" x .83"

 

 

 

 

 

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2613
Yesterday : 7213
This Month : 113834
Last Month : 218810
Total Visitor : 13415415