ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី LG V30 នឹងបង្ហាញខ្លួននៅទីផ្សារចែកចាយរបស់អ៊ឺរ៉ុបនៅចុងឆ្នាំនេះ

ដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល V-Series មុនផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យា LG នៅមិនទាន់ដាក់លក់ស្មាតហ្វូន LG V30 នៅក្នុងទ្វីបអ៊ឺរ៉ុបនៅឡើយទេ។ ឥឡូវនេះក្រុមហ៊ុនមានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូន LG V30 តាមរយៈការសហការជាមួយនឹងដៃគូចែកចាយជាច្រើនផងដែរ។

image

សម្រាប់ក្រុមហ៊ុន TIM នៅអ៊ីតាលីនឹងលក់ស្មាតហ្វូននេះនៅក្នុងតម្លៃ 900 អ៊ឺរ៉ូ ហើយសម្រាប់ LG V30 ម៉េមូរីទំហំ 128GB នឹងមានតម្លៃ 950 អ៊ឺរ៉ូ។ ក្រុមហ៊ុន Vodafone និង Carphone Warehouse នៅក្នុងចក្រភពអង់គ្លេសក៏នឹងដាក់លក់ស្មាតហ្វូននេះផងដែរ។

សម្រាប់ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងប៉ូឡូញក៏នឹងដាក់លក់ស្មាតហ្វូន LG V30 នេះនៅចុងឆ្នាំនេះផងដែរ៕