ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J5 Prime (2017) ត្រូវទម្លាយនៅលើអនឡាញ

កាលពីសប្តាហ៍មុននេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J5 Prime (2017) ត្រូវទម្លាយនៅលើ FCC ហើយឥឡូវនេះលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏ត្រូវបានទម្លាយផងដែរ។ ស្មាតហ្វូននេះគឺមានតម្លៃសមរម្យសម្រាប់ប្រើប្រាស់របស់ក្រុមហ៊ុន Samsung ។

image

សម្រាប់ស្មាតហ្វូន Samsung Galaxy J5 Prime (2017) នឹងដំណើរការបន្ទះឈីប Exynos 7570 Chipset និងរ៉េមទំហំ 3GB ។ ស្មាតហ្វូន Samsung Galaxy J5 Prime (2017) នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5’’ IPS LCD និងកញ្ចក់ AMOLED ។

image

កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 13MP ខណៈពេលដែលកាមេរ៉ាថតរូប Selfie មានទំហំ 8MP ។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះនៅតែមានប៊ូតុង Home សម្រាប់ប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះគឺទំហំ 2500mAh និងប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ៕