ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី vivo X20 មានប្រភេទម៉ូដែលថ្មី FIFA World Cup Edition

ក្រុមហ៊ុនបច្ចេកវិទ្យា​ vivo ប្រកាសអំពីការសហការគ្នាជាមួយនឹង FIFA កាលពីដើមឆ្នាំនេះសម្រាប់រយៈពេល 6 ឆ្នាំរួមមានការប្រកួត World Cup នៅក្នុងប្រទេសរុស្សីឆ្នាំ 2018 និង Qatar 2022 ផងដែរ។ នៅក្នុងការប្រកាសអំពីការសហការនេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវប្រភេទ X20 FIFA World Cup Edition ផងដែរ។

image

សម្រាប់មន្ត្រីនៅ FIFA ទាំងអស់នឹងទទួលបានស្មាតហ្វូនស៊េរីថ្មីនេះហើយនឹងប្រើប្រាស់វានៅក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសរុស្សីនៅឆ្នាំក្រោយនេះចាប់ពីថ្ងៃទី 14 ខែមិថុនាដល់ថ្ងៃទី 15 ខែកក្កដា។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup នៅទីក្រុង Moscow នៃប្រទេសរុស្សីខាងមុខនេះ។

image

ស្មាតហ្វូន Vivo X20 FIFA World Cup Edition បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Snapdragon 660 ប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ Full View 6.01’’ រ៉េមផ្ទុកទិន្នន័យ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះមានការរចនាផ្ទៃខាងក្រោយជាមួយនឹងឡូហ្គោនៃការប្រកួត FIFA នៅខាងក្រោយផងដែរ៕