ព័ត៌មាន

ការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំ 31 លាននាក់នៅលើកម្មវិធី Keyboard Apps ឈ្មោះ AI.type ដែលប្រមូលទិន្នន័យផ្ទាស់ខ្លួនរបស់អ្នកប្រើប្រាស់

នៅក្នុងសម័យកាលឌីជីថលនេះ គេពេញនិយមនិយាយថាប្រសិនបើអ្នកមិនចំណាយនោះទេ អ្នកមិនមែនជាអតិថិជននោះទេ អ្នកគឺជាផលិតផល។ នៅពេលដែលទាញយកកម្មវិធី Apps ជាច្រើននៅលើស្មាតហ្វូនរបស់អ្នកនោះ អ្នកប្រើប្រាស់ជាច្រើនប្រហែលជាមិនដឹងនោះទេអំពីទិន្នន័យរបស់អ្នកដែលត្រូវគេលួចប្រមូលនោះ។ សព្វថ្ងៃនេះ អ្នកអភិវឌ្ឍកម្មវិធីជាច្រើនចាប់ផ្តើមប្រព្រឹត្តិនូវការមិនទទួលខុសត្រូវទៅលើកម្មវិធីរបស់ខ្លួន។

image

ក្រុមអ្នកស្រាវជ្រាវមកពី Kromtech Security Center រកឃើញនូវទិន្នន័យដ៏ច្រើនលើសលប់របស់អ្នកប្រើប្រាស់ជាង 31 លាននាក់នៅលើក្តារចុច Keyboard App ដ៏ពេញនិយមបំផុតឈ្មោះថា AI.type ដែលអ្នកទាំងអស់គ្នាអាចទាញយកប្រើប្រាស់ដោយមិនចាំបាច់ប្រើប្រាស់លេខសម្ងាត់នោះទេ។ កម្មវិធីនេះបង្កើតឡើងនៅក្នុងឆ្នាំ 2010 ហើយវាមានការទាញយកប្រើប្រាស់នៅលើស្មាតហ្វូន និងថេប្លេត ហើយវាមានអ្នកប្រើប្រាស់ច្រើនជាង 40 លាននាក់នៅជុំវិញពិភពលោក។

image

ជាក់ស្តែង សម្រាប់ការភ្ជាប់មូលដ្ឋានទិន្នន័យមិនត្រឹមត្រូវនៅលើ MongoDB database ដែលគ្រប់គ្រងដោយ Tel Aviv បង្ហាញទិន្នន័យចំនួន 577GB នៃទិន្នន័យទាំងនេះនៅលើអនឡាញរួមមានព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ថែមទៀតផង។

ទិន្នន័យលេចធ្លាយរបស់អ្នកប្រើប្រាស់ច្រើនជាង 31 លាននាក់រួមបញ្ចូលនូវ៖

— ឈ្មោះ លេខទូរស័ព្ទ និងអ៊ីម៉ែល

— ឈ្មោះរបស់ឧបករណ៍ កម្រិតភាពច្បាស់លើអេក្រង់ និងព័ត៌មាននៃម៉ូដែល

— ជំនាន់ Version Android លេខ IMSI និងលេខ IMEI

— ឈ្មោះ Mobile Network ទីតាំងប្រទេសរបស់អ្នកប្រើប្រាស់ និងភាសាប្រើប្រាស់

— លេខ IP Address រួមជាមួយនឹង GPS Location

— តំណរ និងព័ត៌មានជាប់ពាក់ព័ន្ធជាមួយនឹង Social Media Profiles រួមមានថ្ងៃខែឆ្នាំកំណើត អ៊ីម៉ែល និងរូបភាពផងដែរ

— ឈ្មោះនៅលើ Contact Books និងលេខទូរស័ព្ទ៕